• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

Amru Rice ទទួលបានពានរង្វាន់អាជីវកម្មបរិយាប័ន្ន ពីកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២១

Amru Rice ពិតជាមានកិត្តិយស និងសោមនស្សក្នុងការទទួលបាននូវ ពានរង្វាន់អាជីវកម្មបរិយាប័ន្ន ពីកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២១។ Amru Rice គឺជាក្រុមហ៊ុនតែមួយគត់ពីកម្ពុជា ដែលទទួលបានការប្រគល់រង្វាន់ នៅក្នុងផ្នែកអាជីវកម្មបរិយាប័ន្ននេះ ជាមួយនឹងក្រុមហ៊ុនចំនួន៩ផ្សេងទៀត នៃបណ្តាប្រទេសសមាជិកអាស៊ាន។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាយោបល់អាជីវកម្មរបស់អាស៊ាន (ASEAN BAC) នៅប្រទេសប្រ៊ុយណេ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាវេទិកាប្រគល់ពានរង្វាន់ទៅដល់បណ្តាអាជីវកម្ម ដែលបានចូលរួមចំណែកក្នុងការរីកចម្រើន និងភាពរុងរឿងរបស់សេដ្ឋកិច្ចអាស៊ាន។

ពានរង្វាន់ដែល Amru Rice ទទួលបាននេះ មិនមែនមានន័យតែសម្រាប់ក្រុមហ៊ុននោះទេ តែមានន័យជាពិសេសចំពោះការចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃទាំងអស់របស់ភាគីពាក់ព័ន្ធ រួមមាន កសិករខ្នាតតូត សហគមន៍កសិកម្ម ទីភ្នាក់ងារម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ/អង្គការ អ្នកគាំទ្រ និងស្ថាប័នរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ និងជាពិសេសគឺសម្រាប់កម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ។

Amru Rice ត្រូវបានទទួលស្គាល់អំពីការចូលរួមនៅគ្រប់ផ្នែកពាក់ព័ន្ធ និងគុណតម្លៃ នៃដំណើរការរបស់ក្រុមហ៊ុន ដែលត្រូវបានយកមកពិចារណា ដើម្បីធានាថាសកម្មភាព ឬលទ្ធផលនៃចំណុចទាំងអស់ នោះបានបំពេញតាមស្តង់ដារម៉ត់ចត់ត្រឹមត្រូវនៃដំណើរការវាយតម្លៃរបស់ ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA)។ គណៈកម្មការ ក៏បានបញ្ជាក់ផងដែរថា ការវាយតម្លៃត្រូវបានការចូលរួមសហការរវាងគណៈកម្មាធិការរបស់ABA ដៃគូយុទ្ធសាស្ត្រ គណៈកម្មការវាយតម្លៃបឋម និងសមាជិកនៃរដ្ឋអាស៊ានដែលត្រូវបានតែងតាំងជាចៅក្រមវាយតម្លៃ។

ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) ត្រូវបានបង្កើតឡើងអស់រយៈពេលជាង 10 ឆ្នាំមកហើយ ក្នុងគោលបំណងជាវេទិកាទទួលស្គាល់សហគ្រាសសំខាន់ៗដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់តំបន់អាស៊ាន។ ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាព ផ្តល់នូវកិត្តិយសដល់ធុរកិច្ចឆ្នើមនៅក្នុងអាស៊ីអាគ្នេយ៍ ចំពោះសមិទ្ធផលនៃកិច្ចការងារទៅតាមផ្នែកនីមួយៗ។ ពិធីប្រគល់ពានរង្វាន់នេះផងដែរ ក៏បានផ្តល់ឱកាសមួយដើម្បីអបអរសាទរទៅដល់ភាពធន់ ការច្នៃប្រឌិត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នៅក្នុងប្រកួតប្រជែងដ៏អស្ចារ្យនេះ សម្រាប់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

kmKH
en_USEN kmKH