• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

Amru Rice ទទួលការទទួលស្គាល់លើសកម្មភាពការងារទំនួលខុសត្រូវសង្គម CSR និងនិរន្តរភាព ក្នុងឆ្នាំ២០២១

Amru Rice ពិតជាមានក្តីសោមនស្សក្រៃលែង ចំពោះសមិទ្ធភាពដ៏គួរជាទីមោទនភាពមួយរបស់យើង ក្នុងការទទួលបាននូវលិខិតទទួលស្គាល់ពីសភាពណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ទៅលើសកម្មភាពការងារទំនួលខុសត្រូវសង្គម (CSR) និងនិរន្តរភាព ឆ្នាំ២០២១ ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ CSR ប្រចាំឆ្នាំរបស់ AmCham ដែលគូសបញ្ជាក់ពីការងារជះឥទ្ធិលវិជ្ជមាននានារបស់ក្រុមហ៊ុនជាសមាជិក និងអ្នកវិនិយោគជាច្រើន ដែលបានបំពេញពេញមួយឆ្នាំ។

ពានរង្វាន់ពី AmCham ចំពោះ Amru មិនមែនគ្រាន់តែជាសមិទ្ធផលរបស់ក្រុមហ៊ុនតែមួយប៉ុណ្ណោះទេ ប៉ុន្តែជាជ័យជំនះរបស់អ្នកផ្គត់ផ្គង់កសិកររបស់យើង ដែលកំពុងឆ្ពោះទៅមុខជាមួយផែនការសកម្មភាព CSR របស់ក្រុមហ៊ុន AMRU Rice។

ប្រសាសន៍របស់លោក សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុន Amru Rice។

Amru Rice គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលទទួលពានរង្វាន់ទាំងបីប្រភេទនៃការទទួលស្គាល់ពិសេសរបស់ចៅក្រមលើសកម្មភាព CSR និងនិរន្តរភាពរបស់ Amru Rice ។ ជាក់ស្តែង ថ្មីៗនេះ Amru Rice ក៏ត្រូវបានដកស្រង់ដោយ ខ្មែរថាមស៍ នៅក្នុងការបោះពុម្ពពិសេសនៃការយល់ដឹងអំពី CSR នៅកម្ពុជា ដែលបានលើកឡើងថា "CSR របស់ Amru Rice នាំមកនូវភាពរុងរឿងដល់ជីវភាពកសិករ"។

ទំនួលខុសត្រូវសង្គមរបស់សហគ្រាស (CSR) គឺជាការប្តេជ្ញាចិត្ត និងការអនុវត្តនៅក្នុង Amru Rice ។ វាគឺជាក្រមសីលធម៌ស្នូលដែលណែនាំផលប្រយោជន៍រយៈពេលវែងរបស់យើងសម្រាប់ការរួមបញ្ចូលផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថានចំពោះប្រតិបត្តិការរបស់យើង និងជួយកសិករខ្នាតតូចក្រីក្រនៅក្នុងដំណើរការនេះ ក្នុងនាមជាដៃគូ។CSR គឺជា "អាជីវកម្មប្រចាំថ្ងៃ" របស់យើង ហើយយើងកំពុងពង្រឹងក្របខ័ណ្ឌនេះនៅថ្នាក់មូលដ្ឋាន តាមរយៈកិច្ចសន្យាកសិកម្មលើភាពជាដៃគូកសិកម្មប្រកបដោយនិរន្តរភាព តាមរយៈគំរូវិញ្ញាបនប័ត្រស្តង់ដារអាហារ និងវេទិកាភាគីភាពជាដៃគូររដ្ឋ ឯកជន និង អ្នកផលិត និងដោយទម្រង់នានាពីភាគីពាក់ព័ន្ធច្រើន និងចូលរួមក្នុងការការលើកទឹកចិត្តរបស់រដ្ឋាភិបាលចំពោះការកាត់បន្ថយភាពក្រីក្រ សុខភាព និងស្ថានភាពអាហារូបត្ថម្ភរបស់អ្នកផលិតអាហាររបស់កម្ពុជា។ 

នេះជាសម្រង់ប្រសាសន៍របស់ លោក សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុន Amru Rice នៅក្នុងកាសែតខ្មែរថាមស៍។

ចុចទីនេះ ដើម្បីអានអត្ថបទទាំងមូលអំពីសកម្មភាពការងារ CSR របស់ Amru Rice៖ https://www.khmertimeskh.com/50975607/csr-brings-prosperity-to-farmers-livelihood/

kmKH
en_USEN kmKH