• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

អំពីអង្ករផ្កាម្លិះសរីរាង្គរបស់កម្ពុជា

ជារួម អង្ករសរីរាង្គត្រូវបានដាំដុះនិងផលិតដោយគ្មាននូវការប្រើប្រាស់សារជាតិសំយោគនៃថ្នាំសម្លាប់សត្វល្អិត និងជីគីមី។ ចាប់ពីចាប់ផ្តើមដល់បញ្ចប់ ដំណាក់កាលនីមួយៗនៃការផលិតអង្ករសរីរាង្គត្រូវតែអនុលោមទៅតាមមួយជំហានទៅមួយជំហានយ៉ាងច្បាស់លាស់ ដើម្បីទទួលបានការបញ្ជាក់គុណភាពត្រឹមត្រូវ។ សម្រាប់នៅប្រទេសកម្ពុជា ការដាំដុះនិងផលិតអង្ករសរីរាង្គគឺមានតែនៅតាមតំបន់មួយចំនួនដែលមានសក្តានុពលដីដាំសម្រាប់ដាំដុះតែប៉ុណ្ណោះ ដូចជា រតនគិរី បាត់ដំបង ពោធិសាត់ មណ្ឌលគិរី ព្រះវិហារ កំពង់ស្ពឺ កំពង់ឆ្នាំង និងតាកែវ។

ដោយឡែក ចំពោះដំណាក់កាលនៃការផលិតអង្ករផ្កាម្លិះសរីរាង្គរបស់កម្ពុជាវិញ គឺវាដូចទៅនឹងដំណាក់កាលនៃការផលិតអង្ករផ្កាម្លិះធម្មតាដែរ (ចុចទីនេះ ដើម្បីស្វែងយល់លម្អិតអំពីដំណាក់កាលទាំងស្រុងនៃការផលិតអង្ករផ្លាម្លិះ ៖ http://amrurice.com.kh/kh/2021/09/12/cambodian-jasmine-rice/គ្រាន់តែការផលិតអង្ករសរីរាង្គចាំបាច់ត្រូវអនុវត្តតឹងរឹង ម៉ត់ចត់ ត្រឹមត្រូវ ទៅលើស្ត់ដារសម្រាប់កសិកម្មសរីរាង្គ ដែលរួមបញ្ចូលនូវចំណុចសំខាន់ៗដូចជា៖

  • មិនត្រូវប្រើប្រាស់សារធាតុហាមឃាត់ ដូចជា ជីសិប្បនិម្មិត ឬមានជាតិគីមី (ថ្នាំសំលាប់ស្មៅ ថ្នាំសំលាប់សត្វល្អិត ថ្នាំសំលាប់មេរោគ)
  • គ្រប់គ្រង និងពង្រឹងសារជាតិរបស់ដី ដោយមាននូវបម្លាស់ប្តូរគ្រាប់ដាំដុះត្រឹមត្រូវ ការប្រើប្រាស់កាកសំណល់របស់សត្វ ជីបៃតង និងគ្រាប់របស់ពួកបន្លែជាដើម
  • កំចាត់សត្វល្អិត និងជំងឺដោយវិធីធម្មជាតិ និងកំចាត់ស្មៅដោយដៃ ឬដោយមេកានិក
  • ប្រើប្រាស់សម្ភារៈបង្កាត់ពូជសរីរាង្គ
  • ជៀសវាងការចម្លងរោគនៃវាលស្រែ និងផលិតផលដែលមានសារធាតុមិនអនុញ្ញាត
  • ដាក់ស្លាកផលិតផលដែលមានការបញ្ជាក់ត្រឹមត្រូវថាជាសរីរាង្គ ឬកំពុងបំប្លែងទៅជាសរីរាង្គ

ក្រៅពីស្តង់ដារគុណភាពដែលត្រូវបានដាក់ចេញដោយក្រុមហ៊ុនត្រួតពិនិត្យគុណភាព ដែលហៅថាជាអ្នកត្រួតពិនិត្យគុណភាពខាងក្រៅ Amru Rice ក៏បានធ្វើការជាច្រើនឆ្នាំក្នុងការផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់កសិករដែលពាក់ព័ន្ធ និងបុគ្គលិក ដើម្បីធានាគុណភាពអង្ករសរីរាង្គផងដែរ។

 
kmKH
en_USEN kmKH