• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

អេមរុរ៉ាយស៍ទទួលបានវិញ្ញាបនបត្រ ស្តង់ដារសម្ព័ន្ធលក់រាយរបស់ចក្រភពអង់គ្លេសជាមួយនឹងកម្រិត B (BRCGS Grade B )

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានទទួលវិញ្ញាបនបត្របញ្ជាក់ ពីក្រុមហ៊ុនសវនករ SGS របស់ប្រទេសថៃ ជា «ស្តង់ដារសម្ព័ន្ធលក់រាយរបស់ចក្រភពអង់គ្លេសជាមួយនឹងកម្រិត B (BRCGS Grade B )» ដែលនេះជាការប្រកាសក្រៅផ្លូវការមួយ នៅក្នុងឱកាសបញ្ចប់ការត្រួតពិនិត្យ និងវាយតម្លៃ ដែលត្រូវបានរៀបចំឡើងតាមរយៈអនឡាញ ក្រោមការចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ផងដែរ។

វាពិតជាដំណឹងមួយដ៏គួរឱ្យរំភើប និងមានមោទនភាពបំផុតសម្រាប់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ក្នុងការដែល ក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាក្រុមហ៊ុននាំចេញអង្ករកំពូលមួយ មានការទទួលស្គាល់បញ្ជាក់នូវការអនុលោមទៅតាមបទដ្ឋានស្តង់ដារ គុណភាព និងសុវត្ថិភាព ដែលជាលទ្ធផលបានទទួលនូវការវាយតម្លៃបញ្ជាក់ពីក្រុមហ៊ុនសវនករអន្តរជាតិ។ ការណ៍នេះនឹងអាចជួយពង្រីកនូវផលិតផលរបស់ប្រទេសកម្ពុជា ចូលទៅក្នុងចក្រភពអង់គ្លេស ដោយមានជាមួយនូវវិញ្ញាបនបត្របញ្ជាក់គុណភាព “BRCGS B Grade” នេះ។

BRCGS គឺជាស្ថាប័នលំដាប់ពិភពលោកឈានមុខគេលើទីផ្សារ ដែលជួយកសាងទំនុកចិត្តក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយត្រូវបានទទួលស្គាល់ដោយ ភ្នាក់ងារសេវាវាយតម្លៃរបស់ចក្រភពអង់គ្លេស (UKAS) ថាជាស្ថាប័នវិញ្ញាបនប័ត្របញ្ជាក់គុណភាពអាហាររបស់ចក្រភពអង់គ្លេស។ BRCGS ផ្តោតលើការវាយតម្លៃ និងការទទួលស្គាល់ស្តង់ដារពិភពលោកសម្រាប់សុវត្ថិភាពចំណីអាហារ សម្ភារៈវេចខ្ចប់ ការផ្ទុក និងការចែកចាយ ផលិតផលប្រើប្រាស់ ភ្នាក់ងារ និងឈ្មួញកណ្តាល ការលក់រាយ គ្មានជាតិស្ករ ធ្វើពីរុក្ខជាតិ និងការកំណត់ក្រមសីលធម៌ សម្រាប់ការអនុវត្តផលិតកម្មល្អ និងជួយផ្តល់នូវការធានាជូនអតិថិជនថា ជាផលិតផលដែលមានសុវត្ថិភាព ស្របច្បាប់ និងមានគុណភាពខ្ពស់។

លោក សុង សារ៉ន អគ្គនាយក្រុមហ៊ុនអេមរុរ៉ាយស៍ បានថ្លែងអំណរគុណជាអនេក និងអបអរសាទរជាពិសេសដល់បុគ្គលិកក្រុមសុវត្ថិភាពចំណីអាហាររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ អ្នកហាត់ការ និងដៃគូអភិវឌ្ឍ “សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)” ក្នុងការរួមចំណែកពេញទំហឹង និងគាំទ្រដល់កិច្ចការងារជំរុញនូវការទទួលបានការបញ្ជាក់គុណភាពស្តង់ដារចក្រភពអង់គ្លេសនេះ ដែលជាសមិទ្ធផលមួយដ៏ធំធេងក្នុងរយៈពេលនៃការខិតខំ៣ឆ្នាំមកនេះ។

“យើងមានសេចក្តីសោមនស្សរីករាយក្នុងការសម្រេចបាននូវសមិទ្ធផលនេះ ដែលពិតជាផ្តល់អត្ថប្រយោជន៍ដល់ខ្សែសង្វាក់តម្លៃ កសិករ និងអ្នកប្រើប្រាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារបុគ្គលិកផ្នែកសុវត្ថិភាពចំណីអាហារទាំងអស់ កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុមការងារធនធានមនុស្ស និងបុគ្គលិករោងចក្រ ដែលបានសហការ គាំទ្រ និង ធ្វើការងារជាក្រុមយ៉ាងស្វិតស្វាញ ដើម្បីសម្រេចបាននូវសមិទ្ធិផលថ្មីនេះ។

អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ លោក សុង សារ៉ន
kmKH
en_USEN kmKH