• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

វគ្គបណ្តុះបណ្តាលអំពីគោលនយោបាយសុវត្ថិភាពអាហារ

គោលនយោបាយសុវត្ថិភាពអាហារគឺជាផ្នែកមួយដ៏សំខាន់របស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដើម្បីផ្តល់នូវសេចក្តីទុកចិត្តដល់អ្នកប្រើប្រាស់ និងចូលរួមនូវការលើកកម្ពស់អាហារប្រកបដោយសុវត្ថិភាព ស្របតាមស្តង់ដារនៃការនាំចេញ ក៏ដូចជាបម្រើដល់អ្នកបរិភោគក្នុងស្រុកផងដែរ។ គោលនយោបាយនេះនឹងត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃច្បាប់ និងបញ្ញត្តិ ដែលពាក់ព័ន្ធនានា។ និយោជិក (បុគ្គលិក) នៅក្រុមហ៊ុនអេមរុរ៉ាយស៍ មានទំនួលខុសត្រូវសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយនេះ។

នាសប្តាហ៍មុននេះ ក្រុមការងារចាត់តាំងលើសុវត្ថិភាពអាហារ បានរៀបចំនូវវគ្គចែករំលែកខ្លី បញ្រ្ជាបអំពីចំណេះដឹងគោលនយោបាយនេះ ដល់បុគ្គលិក ដែលរួមមាននូវគោលការណ៍ដូចតទៅ៖

  • ផ្គត់ផ្គង់ជូនអតិថិជននូវផលិតផលដែលមានសុវត្ថិភាព និងគុណភាព ដែលបំពេញតាម ឬលើសពីការតម្រូវរបស់អតិថិជន។
  • ធានាឱ្យបាននូវរាល់លក្ខខន្តិកៈ និងបទញ្ញត្តិទាំងឡាយនៃសុវត្ថិភាពអាហារ និងស្តង់ដារសុវត្ថិភាពអាហារដែលពាក់ព័ន្ធត្រូវបានអនុវត្ត។
  • ចាត់វិធានការប្រុងប្រយ័ត្នដែលសមស្រប ដើម្បីកាត់បន្ថយហានិភ័យដែលនាំឱ្យគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
  • បណ្តុះបណ្តាលនិងអភិវឌ្ឍបុគ្គលិករបស់យើង ដើម្បីធានាថាគ្រប់គ្នាយល់ពីសារៈសំខាន់នៃប្រព័ន្ធសុវត្ថិភាព និងគុណភាពអាហារ និងអាចអនុវត្តប្រព័ន្ធទាំងនេះក្នុងប្រតិបត្តិការប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព។
  • បន្តធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ នូវការអនុវត្តវប្បធម៌សុវត្ថិភាព និងគុណភាពអាហារក្នុងក្រុមហ៊ុន។
  • ផ្តល់នូវធនធានចាំបាច់ទាំងឡាយសម្រាប់ការអនុវត្តប្រព័ន្ធសុវត្ថិភាពអាហារ និងការគាំទ្រយ៉ាងពេញទំហឹង ដើម្បីសម្រេចបាននូវគោលបំណងសុវត្ថិភាពអាហារ។
  • ពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវកម្មវិធី និងបទដ្ឋានសុវត្ថិភាពអាហារ ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាពលើហានិភ័យផ្នែកសុវត្ថិភាពអាហារដែលមាននៅពេលមានការផ្លាស់ប្តូរដំណើរការ និងការតម្រូវថ្មីៗផ្សេងទៀត។

ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងកំពូលនៃក្រុមហ៊ុនអេមរុរ៉ាយស៍ នឹងដើរតួនាទីដឹកនាំអនុវត្តគោលនយោបាយនេះ និងពិនិត្យឡើងវិញប្រចាំឆ្នាំលើស្នាដៃនិងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនេះ ហើយក្នុងនោះផងដែរ ក្រុមការងារចាត់តាំង ដែលមានទាំងប្រធានក្រុម និងសមាជិកក្រុម ក៏មានកាតព្វកិច្ចរៀងខ្លួន ដើម្បីជំរុញឱ្យការអនុវត្តគោលនយោបាយនេះបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពផងដែរ។

kmKH
en_USEN kmKH