• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

វគ្គបណ្តុះបណ្តាលអំពីការពន្លត់អគ្គិភ័យ

នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានរៀបចំនូវវគ្គបណ្តុះបណ្តាលស្តីពីការពន្លត់អគ្គិភ័យ ដល់បុគ្គលិក១០នាក់ ដោយមានរួមបញ្ចូល២ផ្នែកសំខាន់ៗ នៅក្នុងគោលការណ៍សុវត្ថិភាពកន្លែងការងារ គឺបណ្តុះបណ្តាលលើការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ដោយអ្នកជំនាញ និងធ្វើបច្ចុប្បន្នភាពវគ្គបណ្តុះបណ្តាលជាទៀតទាត់ យ៉ាងហោចណាស់មួយឆ្នាំម្តង។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងដោយមានការបង្ហាត់បង្ហាញទាំងទ្រឹស្តីនិងការអនុវត្ត ពីមន្រ្តីជំនាញនគរបាល។ យើងជឿជាក់ថា បំពង់ពន្លត់អគ្គិភ័យគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងសុវត្ថិភាពកន្លែងការងារ ប៉ុន្តែ មនុស្សគ្រប់គ្នាអាចនឹងមិនចេះពីការប្រើប្រាស់។ ចំណេះដឹងនិងការបណ្តុះបណ្តាលដែលត្រឹមត្រូវ អំពីការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ អាចជួយនៅពេលមានបញ្ហាអាសន្នបន្ទាន់ និងធ្វើឱ្យកន្លែងការងារមានសុវត្ថិភាពជាងមុន។ អេមរុរ៉ាយស៍ជឿជាក់ថា ការផ្តល់នូវការបណ្តុះបណ្តាលស្របតាមជំហានណែនាំពីអ្នកជំនាញមន្រ្តីនគរបាល ពិតជាអាចធ្វើឲ្យបុគ្គលិករបស់យើងអាចចេះពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យបានត្រឹមត្រូវប្រាកដមែន។

kmKH
en_USEN kmKH