• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

ក្រុមហ៊ុនអេមររុរ៉ាយស៍ នាំយកនូវអំណោយជាសម្ភារៈជាអាល់កុល និងម៉ាស ហើយនិងស្បៀងអាហារ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចែកជូនប្រជាជនដែលរងការប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ នៅខេត្តកំពង់ចាម

ជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ នៅតែបន្តចូលរួមក្នុងសកម្មភាពការងារសង្គម ដើម្បីជួយចូលរួមសម្រាលបន្ទុកដល់រាជរដ្ឋាភិបាល ក៏ដូចជារួមចំណែកជួយដល់ប្រជាជនដែលខ្វះខាត និងរងការប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ជាពិសេសនៅក្នុងខេត្តកំពង់ចាម ដែលបង្ហាញតាមរយៈសកម្មភាពប្រគល់អំណោយជាសម្ភារៈនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ រួមមានអាល់កុល១៥០លីត្រ ម៉ាសចំនួន ៥០០០០ម៉ាស មី ១០០កេស ត្រីខ១២កេស បន្ថែមពីលើអង្ករ៥តោន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ជូនដល់ដល់រដ្ឋបាលខេត្តកំពង់ចាម ដែលមាន លោក សុង សារិទ្ធ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអេមរុរ៉ាយស៍ ជាតំណាងប្រគល់អំណោយ ជូនដល់ គណៈអភិបាលខេត្តកំពង់ចាម ដែលមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាភិបាលខេត្តកំពង់ចាម ជាតំណាងទទួលអំណោយនៅថ្ងៃនេះ។

អេមរុរ៉ាយស៍សង្ឃឹមថា អំណោយដែលយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ចាមនាថ្ងៃនេះ ទោះជាតិចតួចក្តី តែក៏ជាបង្ហាញនូវការរួមចំណែកមួយ ក្នុងការសម្រាលបន្ទុកជីវភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីអាចឱ្យបងប្អូនការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ៣ការពារ និង៣កុំ ហើយខណៈពេលដែលវិបត្តិកូវីដ-១៩ នៅតែអូសបន្លាយ បញ្ហាស្បៀងអាហារក៏ជាការចាំបាច់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅផងដែរ។ បន្ថែមពីលើនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏បានចូលរួមជាអង្ករចំនួន៥តោន នៅក្នុងយុទ្ធនាការប្រមូលការចូលរួមពីសមាជិកសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ជូនដល់គណៈកម្មការជាតិគ្រប់គ្រង និងអនុវត្តវិធានការបិទខ្ទប់ នាពេលថ្មីៗកន្លងទៅនេះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បាននាំយកនូវអំណោយជាអង្ករចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តកំពង់ចាមដែរ ដើម្បីចែកជូនដល់ប្រជាជនដែលខ្វះខាតនៅក្នុងខេត្តកំពង់ចាមនេះផ្ទាល់ផងដែរ។

kmKH
en_USEN kmKH