• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

កសិករ៨០០០ គ្រួសារ ទទួលបានទីផ្សារផលិត និងផ្គត់ផ្គង់ស្រូវ តាមរយៈកិច្ចសន្យាកសិកម្ម ជាមួយអេមរុទាំង៨២កិច្ចសន្យា ក្នុងឆ្នាំ២០២០

ជាមួយគោលដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករ និងនាំមកនូវការផ្លាស់ប្តូរសង្គមជាវិជ្ជមានដល់សហគមន៍ ព្រមជាមួយនឹងសង្វាក់ផលិតកម្ម អេមរុ ក្នុងឆ្នាំ២០២០ បានសំរេចនូវការធ្វើពាណិជ្ជកម្មស្រូវអង្ករតាមកិច្ចសន្យាកសិកម្មចំនួន ៨២ ជាមួយសហគមន៍កសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដែលជាលទ្ធផលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់គ្រួសារ៨០០០គ្រួសារ។

ផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៤ ដែលជាឆ្នាំដំបូងនៃគម្រោងរបស់អេមរុ ដែលសហការជាមួយនឹងសហគមន៍កសិកម្ម កិច្ចសន្យាកសិកម្មចំនួន៨ ត្រូវបានកកើតឡើង ក្នុងខេត្តព្រះវិហារដែលមានកសិករចូលរួម ២០០ គ្រួសារ។ ជាមួយនឹងទីផ្សារពិសេសរបស់ខ្លួនដែលជាអង្ករសរីរាង្គ និងអង្ករ SRP អេមរុនៅក្នុងឆ្នាំ២០២០ បានសម្រេចនូវគំរូអាជីវកម្មកសិកម្មដែលសហការជាមួយ ៨២សហគមន៍ និងស្មើនឹងកសិករចំនួន ៨០០០ គ្រួសារ។

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងការផលិត និងផ្គង់ផ្គង់ស្រូវនិរន្តរភាពរវាងក្រុមហ៊ុនអេមរុ រ៉ាយស៍ និងសហគមន៍កសិកម្មចំនួន ២២ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

យោងតាមអនុក្រឹត្យលេខ៣៦ អនក.ប្រក របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅឆ្នាំ២០១១ បានកំណត់និយមន័យ កិច្ចសន្យាផលិតកម្មកសិកម្មថា សំដៅដល់ការព្រមព្រៀងលើអាជីវកម្មផលិតកម្មកសិកម្ម ដែលបានធ្វើឡើងរវាងពីរភាគី ឬច្រើន ដើម្បីដាក់ឱ្យប្រតិបត្តិការតាមផ្លូវច្បាប់ ហើយត្រូវមានចែងពីលក្ខខណ្ឌនានាជាមុន។

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក៏បានធ្វើការស្រាវជ្រាវលើកិច្ចសន្យាកសិកម្ម នៅក្នុងប្រទេសកម្ពុជា ថាគឺជាយន្តការដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្កើនការដាក់បញ្ចូល និងទទួលបានអត្ថប្រយោជន៍ដល់កសិករខ្នាតតូច។ ជាមួយគ្នានេះ ជារួម កិច្ចសន្យាកសិកម្ម គឺជាយន្តការមួយដែលសមស្រប និងជួយជំរុញក្នុងការដាំដុះ ការផ្គត់ផ្គង់ និងប្រភេទពូជដែលឆ្លើយតបទៅនឹងតម្រូវការ លក្ខខណ្ឌទីផ្សារជាពិសេស ប្រភេទស្រូវ និងដំណាំកសិផលសរីរាង្គ ហើយជាយន្តការមួយជួយធានា និងបង្កើនទំនុកចិត្តលើការដំាដុះរបស់ប្រជាកសិករផងដែរ។

ពិធីចុះកិច្ចសន្យាលើ ផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) រវាងក្រុមហ៊ុន អេមរុរ៉ាយ និងសហគមន៍កសិកម្មចំនួន៨ នៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងក្រុមហ៊ុន និងសហគមន៍កសិកម្មនៅប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០

ការធ្វើកសិកម្មតាមកិច្ចសន្យារបស់អេមរុ ភាគច្រើនផ្តោតលើស្រូវអង្ករប្រកបដោយនិរន្តរភាព (SRP) និងស្រូវអង្ករសរីរាង្គ ព្រោះទីផ្សារធំនៃការនាំចេញរបស់ក្រុមហ៊ុន គឺទៅកាន់ប្រទេសអភិវឌ្ឍន៍ ដែលក្នុងនោះអង្ករសរីរាង្គគឺមានតម្រូវការខ្ពស់នៅក្នុងទិសដៅទីផ្សារទាំងនោះ រួមមានសហភាពអឺរ៉ុប អូស្រ្តាលី សហរដ្ឋអាមេរិក កាណាដាជាដើម ដែលជាកន្លែងដែលអ្នកទិញយកចិត្តទុកដាក់ អំពីផលប៉ះពាល់បរិស្ថាន នៃអ្វីដែលពួកគេប្រើប្រាស់។

ក្នុងគំរូនៃការធ្វើអាជីវកម្មនេះ អេមរុ បានធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាកសិករ ក្នុងបរិបទមួយដែលកសិករទទួលបានចំណូលបន្ថែម ពីអង្ករសរីរាង្គ ច្រើនជាងអង្ករធម្មតា ហើយសមត្ថភាព និងផលិតភាពរបស់កសិករក៏ត្រូវបានធ្វើឱ្យប្រសើរផងដែរ (ប្រហែល ២០% ទៅ ៣០%) ។ ដូច្នេះសរុបទៅកសិករទទួលបានអត្ថប្រយោជន៍ប្រហែល ៥០ ភាគរយច្រើនជាងការអនុវត្តធម្មតា។ ដូចគ្នានេះ គម្រោងស្រូវសរីរាង្គនេះ ក៏បានជួបកាត់បន្ថយថ្លៃដើម និងបង្កើនផលិតភាពផងដែរ។

លោក សុង សារ៉ន អគ្គនាយក និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេមរុ រ៉ាយស៍
លោក សុង សារ៉ន ចុះទស្សនកិច្ចការប្រមូលផលស្រូវសរីរាង្គ របស់សហគមន៍មួយដែលបានចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ នៅក្នុងខេត្តព្រះវិហារ

IFoam organic international បានលើកឡើងថា អាជីវកម្មរបស់អេមរុ បានអនុវត្តប្រកបដោយក្រមសីលធម៌ខ្ពស់ ដោយចាប់យកគំនិត CSR របស់ខ្លួន និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍កសិកម្មផ្សេងៗគ្នា នៅទូទាំងប្រទេស ក្នុងទម្រង់កសិកម្មតាមកិច្ចសន្យា ប្រកបដោយការយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ ព្រមជាមួយនឹងខ្សែសង្វាក់នៃការផ្គត់ផ្គង់។

សហគមន៍ដែលចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន មិនត្រឹមតែទទួលបាននូវនិរន្តរភាពទីផ្សារ និងចំណូលនោះទេ តែពួកគាត់ថែមទាំងអាចទទួលបាននូវការបណ្តុះបណ្តាលពីក្រុមហ៊ុន លើជំនាញទន់ផ្សេងៗ និងការអនុវត្តជាក់ស្តែង ទាក់ទងទៅនឹង ស្តង់ដារសរីរាង្គ ប្រព័ន្ធសវនកម្មផ្ទៃក្នុង បច្ចេកទេសដាំដុះ ការធ្វើផែនការទិញលក់ សហគ្រិនភាព គោលគំនិតអាជីវកម្ម ការកត់ត្រាហិរញ្ញវត្ថុ និងការគ្រប់គ្រងជាដើម។

បុគ្គលិករបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ចែករំលែកអំពីស្តង់ដារស្រូវ SRP ដល់កសិករ
សហគមន៍កសិកម្មដែលបានចុះកិច្ចសន្យាជាមួយអេមរុរ៉ាយស៍ ត្រូវបានអញ្ជើញមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា អំពីសារៈសំខាន់ និងនិតិវិធីរបស់កិច្ចសន្យាកសិកម្ម

ក្នុងឆ្នាំ២០២០ ស្រូវដែលអេមរុបានទិញពីសហគមន៍ ដែលបានចុះកិច្ចសន្យាជាមួយ បានឈានដល់ជិត ៥ម៉ឺនតោន ខណៈដែលបរិមាណនៃការនាំចេញអង្ករមាន ៥៣,០០០ តោនទៅកាន់ទិសដៅជាង៤០ប្រទេស ក្នុងនោះរួមមានប្រទេសក្នុងសហគមន៍អឺរ៉ុប ប្រទេសអូស្រ្តាលី អាមេរិក កាណាដា ញូហ្សេឡេន ហុងកុង ជាដើម។ ការនាំចេញរបស់អេមរុ ក្នុងឆ្នាំ២០២០ មានការកើនឡើង ១០ ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ទោះបីប្រទេសកម្ពុជាជួបគ្រោះរាំងស្ងួតក្នុងខែកក្កដា និងទឹកជំនន់នៅខែតុលា និងមានបញ្ហាប្រឈមថ្លៃដើមដឹកជញ្ជូនកើនឡើងក៏ដោយ និងកង្វះនៃកុងតឺន័រដឹកជញ្ជូនតាមផ្លូវសមុទ្រជាដើម។ នេះគឺជាសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ សម្រាប់ការនាំចេញអង្កររបស់អេមរុនៅឆ្នាំ ២០២០ ។

គួរបញ្ជាក់ផងដែរថា អេមរុ បានចាប់ផ្តើមសកម្មភាពអាជីវកម្មស្រូវអង្កររបស់ខ្លួនក្នុងឆ្នាំ ២០១១ ហើយបានដាក់បញ្ចូលនូវទិសដៅផ្សេងៗទៀតនៅក្នុងសង្វាក់តម្លៃស្រូវអង្កររបស់ខ្លួន។ បន្ទាប់មក អេមរុបានបង្កើតនូវរោងចក្រកិនកែច្នៃស្រូវអង្ករបែពាក់កណ្តាល (semi-final) ហើយបន្ទាប់មក បានធ្វើកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម នៅតាមបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ដែលជាលទ្ធផលមានចំនួន៨២កិច្ចសន្យាក្នុងឆ្នាំ២០២០ ដែលស្មើនឹង៨០០០គ្រួសារ។ ជារួម ក្នុងរយៈពេលមួយទសវត្សមកនេះ អេមរុ បាននាំចេញអង្ករជាង ៤៥ម៉ឺនតោន ដែលមានចំណែកស្មើនឹង១០% នៃការនាំចេញសរុបរបស់កម្ពុជាទាំងមូល។

kmKH
en_USEN kmKH