• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

សេចក្តីប្រកាសព័ត៌មាន ពិធីរំលឹកអនុស្សាវរីយ៍ ខួប១០ឆ្នាំ នៃការកកើតក្រុមហ៊ុនអេមរុរ៉ាយស៍ ខេមបូឌា

នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ សណ្ឋាគារ Raffle ក្រុមហ៊ុនអេមរុរ៉ាយស៍ ខេមបូឌា បានរៀបចំនូវពិធីរំលឹកអនុស្សាវរីយ៍ ខួប១០ឆ្នាំ នៃការកកើតរបស់ខ្លួន ក្រោមការចូលរួមពីភ្ញៀវកិត្តិយស ប្រមាណជាង១០០នាក់ ក្នុងនោះ រួមមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកជំទាវ វេជ្ជបណ្ឌិត តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអតីតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី១ និងទី២ ឯកឧត្ដម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី Pablo Kang និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ពិតណាស់ អេមរុរ៉ាយស៍ ក្នុងរយៈពេល១០ឆ្នាំមកនេះ បានកកើត និងបន្តពង្រីកខ្លួនជាលំដាប់ ក្រោមការគាំទ្រពីគ្រប់ភាគីទាំងអស់ រួមមានរាជរដ្ឋាភិបាល ស្ថាប័ន/អង្គការដៃគូ បុគ្គលិក និងកសិករនៅទូទាំងប្រទេសកម្ពុជា។

ថ្ងៃនេះជាថ្ងៃ រំលឹកខួបអនុស្សាវរីយ៍១០ឆ្នាំ នៃការកកើតក្រុមហ៊ុនអេមរុរ៉ាយស៍។ ខ្ញុំមិនអាចមានថ្ងៃទេ បើគ្មានការជួយជ្រោមជ្រែង ពីអ្នកទាំងអស់គ្នា។ បើឱ្យរំលឹកទៅកាន់អតីតកាលវិញ មានរឿង៣ចំណុច ដែលជម្រុញឲ្យខ្ញុំចាប់ផ្តើមនូវធុរកិច្ចមួយនេះ។ ចំណុចទី១ គោលនយោបាយលើកកម្ពស់ស្រូវអង្ករ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងឆ្នាំ ២០០៩ / ២០១០។ ចំណុចទី២ គ្រួសាររបស់ខ្ញុំជា គ្រួសារកសិកម្ម ឪពុករបស់ខ្ញុំជាមន្រ្តីផ្នែកកសិកម្មដែលបានចូលនិវត្តន៍ និងម្តាយរបស់ខ្ញុំ ជាអ្នកលក់អង្ករក្នុងស្រុកម្នាក់ ដែលទទួលមុខជំនួញនេះបន្តពី ឪពុករបស់គាត់។ ចំណុចទី៣ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់អង្ករកម្ពុជា ដែលនាំចូលទៅសហគមន៍ អឺរ៉ុប។”

ចំណាប់អារម្មណ៍របស់លោក សុង សារ៉ន អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងឱកាសពិធីរំលឹកអនុស្សាវរីយ៍ ខួប១០ឆ្នាំ នៃក្រុមហ៊ុនអេមរុរ៉ាយស៍th years anniversary.
លោក សុង សារ៉ន

ដោយមានការចាប់អារម្មណ៍ខ្ពស់ទៅលើការលើកឡើងរបស់លោក សុង សារ៉ន ទាក់ទងទៅនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺគោលនយោបាយស្រូវអង្ករកម្ពុជាឆ្នាំ២០១០ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ បានថ្លែងថា ៖

ខ្ញុំគឺជាមនុស្សម្នាក់ ដែលបានចូលរួមក្នុងការបង្កើតនូវគោលនយោបាយស្រូវអង្ករកាលពី១០ឆ្នាំមុន។ កាលនោះ យើងបានគិតទៅដល់តម្លៃបន្ថែមទៅលើផលិតកម្មស្រូវអង្ករ នៅក្នុងប្រទេសកម្ពុជា ដែលមានការកើនឡើង ថាតើអ្វីទៅជាការអភិវឌ្ឍ អ្វីទៅជាការរីកលូតលាស់។

ឯកឧត្តមបានរំលេចឡើងអំពីលក្ខណៈពិសេស នៃធុរកិច្ចរបស់អេមរុ ដែលផ្តោតទៅលើភាពពិសេសដាច់ដោយឡែក តួយ៉ាងគឺស្រូវអង្ករសរីរាង្គជាដើម ដែលជាលក្ខណៈពិសេសមួយរបស់កម្ពុជា ហើយឯកឧត្តមមើលឃើញពីកាលានុវត្តភាពក្នុងការរីកចម្រើនបន្តទៅមុខទៀតរបស់ក្រុមហ៊ុន ក្រោមគោលនយោបាយយកចិត្តទុកដាក់លើវិស័យស្រូវអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

អេមរុររ៉ាយស៍ គឺជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចរបស់កម្ពុជា។ អ្នកអាចមើលឃើញពីរបៀបដែលពួកគេបានខិតខំតស៊ូនៅដើមដំបូង ហើយបានខិតខំយ៉ាងខ្លាំងដើម្បីទៅកន្លែងដែលពួកគេនៅពេលនេះ ហើយនេះមិនមែនជាចុងបញ្ចប់នៃការធ្វើដំណើររបស់ពួកគេទេ។ នៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ។ យើងមានអ្វីដែលពិសេសដើម្បីផ្តល់ដល់ពិភពលោក ហើយអេមរុមានជំហរល្អក្នុងការធ្វើដូច្នេះ ពីព្រោះអង្ករសរីរាង្គកំពុងមានប្រជាប្រិយភាពនៅទូទាំងពិភពលោក។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

បន្ថែមពីនេះ លោកជំទាវ វេជ្ជបណ្ឌិត តឹករ៉េត កំរង ដែលលោកជំទាវ ធ្លាប់បាន អញ្ជើញឱ្យចូលរួមសម្ពោធការបើករោងម៉ាស៊ីនកិនស្រូវដំបូងគេនៅក្រុងភ្នំពេញ គឺរោងម៉ាស៊ីនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ នៅឆ្នាំ២០១២ ដែលនេះជាការណ៍មួយ ធ្វើឱ្យលោកជំទាវចាំមិនភ្លេច និងមោទនភាពនូវភាពរីកចម្រើនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍។

ក្រុមហ៊ុនអេមរុរ៉ាយស៍ គឺជាឧទាហរណ៍មួយនៃស្មារតីនៃភាពជាសហគ្រិន ប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ ដែលរួមញ្ចូលគ្នា ដើម្បីធ្វើឱ្យអង្ករកម្ពុជា ល្បីល្បាញដល់ពិភពលោក។

លោកជំទាវ វេជ្ជបណ្ឌិត តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
លោកជំទាវ វេជ្ជបណ្ឌិត តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

លោកជំទាវ ក៏បានលើកឡើងថា សកម្មភាពការងាររបស់អេមរុ បានធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាកសិករជាច្រើនគ្រួសារនៅទូទាំងប្រទេស ហើយនិងកាន់តែមានជំនឿថា ទៅថ្ងៃមុខ កម្ពុជាពិតជាមានសមត្ថភាពផលិតផលិតកម្មកសិកម្មសម្រាប់បម្រើឱ្យការនាំចេញ ដើម្បីបង្កើតផលប្រយោជន៍ដល់គ្នាទៅវិញទៅមក តាមរយៈការស្វែងរកទីផ្សារជូនប្រជាកសិកររបស់ក្រុមហ៊ុន និងដើម្បីពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy ក៏បានឡើងថ្លែងចំណាប់អារម្មណ៍អបអរដល់ក្រុមហ៊ុន និងបានរំលេចអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកលើគម្រោងស្រូវសរីរាង្គរបស់អេមរុ តាមរយៈការផ្តល់នូវហិរញ្ញប្បទានពីធនាគារនាំចេញនាំចូលរបស់អាមេរិក (Exim Bank) គាំទ្រដល់ក្រុមហ៊ុនក្នុងការពង្រឹងនូវខ្សែសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធស្តុកស្រូវ អង្ករ(Silo) ស្តង់ដារបច្ចេកវិទ្យារបស់អាមេរិកដែលអាចមានលទ្ធភាពស្តុកស្រូវបានម្តងចំនួន៣០០០តោន។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy

វា (Silo) ជួយគាំទ្រអេមរុ លើការពង្រឹង និងពង្រីកនូវលទ្ធភាពស្តុកស្រូវ។ ហើយកសិករ ក៏បានទទួលផលពីកិច្ចសន្យាកសិកម្ម តាមរយៈការបណ្តុះបណ្តាលពីក្រុមហ៊ុន។ ចក្ខុវិស័យទាំងអស់នេះហើយ ដែលធ្វើឱ្យសហរដ្ឋអាមេរិកមានមោទនភាពក្នុងការសហការ តាមរយៈកម្មវិធីផ្សេងៗ ដើម្បីគាំទ្រដល់អេមរុ ក្នុងការក្លាយជាក្រុមហ៊ុននាំចេញកំពូលមួយនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy

មិនខុសគ្នានេះដែរ ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលី Pablo Kang ក៏បានផ្តល់កិត្តិយស ឡើងថ្លែងចំណាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងកម្ពុជា លើវិស័យស្រូកសិកម្មកម្ពុជា ដែលមានតាំងពីឆ្នាំ១៩៦០មកម្ល៉េះ ទៅលើការស្រាវជ្រាវនិងគោលនយោបាយ។ ឯកឧត្តមបានលើកឡើងអំពីការគាំទ្ររបស់រដ្ឋាភិបានអូស្រ្តាលី លើវិស័យស្រូវអង្ករកម្ពុជា តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ជាពិសេសជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ នាពេលកន្លងមក ទៅលើកិច្ចសន្យាកសិកម្ម និងការងារលើកកម្ពស់នូវខ្សែសង្វាក់តម្លៃផលិតកម្ម។

ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលី Pablo Kang

ជាមួយអេមរុ យើងចែករំលែកនូវមហិច្ឆតារួមគ្នា ក្នុងការអភិវឌ្ឍនូវខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មខ្ពស់ និងបង្កើននូវផលិតកម្មស្រូវផងដែរ។ យើងឃើញថា អេមរុ គឺជាដៃគូដែលប្រកបដោយការតាំងចិត្ត និងមានប្រសិទ្ធពលខ្ពស់ ក្នុងាការផ្តល់នូវការគាំទ្រដល់កសិករបែបការអនុវត្តជាក់ស្តែង។

ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលី Pablo Kang

លោកបានបន្ថែមទៀតថា អេមរុគឺជាក្រុមហ៊ុននាំចេញទៅប្រទេសអូស្រ្តាលីច្រើនជាងគេ ដែលកាលពីឆ្នាំ២០២០ នាំចេញបានប្រមាណ ២ម៉ឺន៧ពាន់តោន ដែលមានការកើនឡើងទ្វេដង ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ បើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ បាននាំចេញអង្ករជាផ្លូវការ និងដោយប្រយោល ក្នុងរង្វង់ប្រមាណ៤៥ម៉ឺនតោន ដែលស្មើនឹងប្រមាណ១០% នៃការនាំចេញអង្ករសរុបរបស់ប្រទេសកម្ពុជាផងដែរ។ នៅក្នុងឆ្នាំ២០២០ កសិករ៨០០០គ្រួសារបានទទួលការគាំទ្រពីអេមរុ តាមរយៈកិច្ចសន្យាកសិកម្មចំនួន៨២កិច្ចសន្យា ខណៈដែលកាលពីឆ្នាំ២០១៤ កិច្ចសន្យាកសិកម្មមានត្រឹមតែ៨សហគមន៍ ដែលស្មើនឹង២០០គ្រួសារតែប៉ុណ្ណោះ។ អេមរុក៏បានក្លាយជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គ ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងសហគមន៍អឺរ៉ុប ក្នុងឆ្នាំ២០២០។

kmKH
en_USEN kmKH