• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

ខួប១០ឆ្នាំ នៃក្រុមហ៊ុនអេមរុរ៉ាយស៍

 “ថ្ងៃនេះជាថ្ងៃ រំលឹកខួបអនុស្សាវរីយ៍១០ឆ្នាំ នៃការកកើតក្រុមហ៊ុនអេមរុរ៉ាយស៍។ ខ្ញុំមិនអាចមានថ្ងៃទេ បើគ្មានការជួយជ្រោមជ្រែង ពីអ្នកទាំងអស់គ្នា។ បើឱ្យរំលឹកទៅកាន់អតីតកាលវិញ មានរឿង៣ចំណុច ដែលជម្រុញឲ្យខ្ញុំចាប់ផ្តើមនូវធុរកិច្ចមួយនេះ។ ចំណុចទី១ គោលនយោបាយលើកកម្ពស់ស្រូវអង្ករ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងឆ្នាំ ២០០៩ / ២០១០។ ចំណុចទី២ គ្រួសាររបស់ខ្ញុំជា គ្រួសារកសិកម្ម ឪពុករបស់ខ្ញុំជាមន្រ្តីផ្នែកកសិកម្មដែលបានចូលនិវត្តន៍ និងម្តាយរបស់ខ្ញុំ ជាអ្នកលក់អង្ករក្នុងស្រុកម្នាក់ ដែលទទួលមុខជំនួញនេះបន្តពី ឪពុករបស់គាត់។ ចំណុចទី៣ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់អង្ករកម្ពុជា ដែលនាំចូលទៅសហគមន៍ អឺរ៉ុប។”

នេះជាប្រសាសន៍របស់លោក សុង សារ៉ន អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងឱកាសពិធីរំលឹកអនុស្សាវរីយ៍ ខួប១០ឆ្នាំ នៃក្រុមហ៊ុនអេមរុរ៉ាយស៍។
លោក សុង សារ៉ន អគ្គនាយក និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេមរុ រ៉ាយស៍

Indeed, over the past 10 years, Amru Rice has established the strong foundation and continues to expand under the support of all parties, including the Royal Government, institutions / organizations, partners, staffs and farmers throughout Cambodia. On this memorable occasion of the 10th years anniversary, which is held on February 9, 2021 at the Raffle Hotel, attended by more than 100 guests, including the special appearance of key prominent figures such as H.E Dr. Mey Kalyan, Senior Advisor of SNEC, H.E LCT Dr. Tek Ret Kamrang, Secretary of State, H.E Sok Puthivuth, Secretary of State, H.E Dr. Kao Thach, CEO of ARDB, H.E Dr. Ngin Chhay, Director of GDA, H.E. Ambassador W. Patrick Murphy, H.E. Ambassador Pablo Kang, and others distinguished guests.

ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

នៅក្នុងពិធីនេះដែរ មានការចូលរួមថ្លែងចំណាប់អារម្មណ៍ពី ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ដែលលោកមានការចាប់អារម្មណ៍ខ្ពស់លើគំរូនៃធុរកិច្ចបែបនិរន្តរភាពរបស់អេមរុ ជាពិសេសលើការលើកឡើងរបស់លោក សុង សារ៉ន ទាក់ទងនឹងគោលនយោបាយស្រូវអង្ករឆ្នាំ២០១០ របស់រាជរដ្ឋាភិបាល ហើយលោកមើលឃើញពីកាលានុវត្តភាពក្នុងការរីកចម្រើនបន្តទៅមុខទៀតរបស់ក្រុមហ៊ុន ក្រោមគោលនយោបាយយកចិត្តទុកដាក់លើវិស័យស្រូវអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ វេជ្ជបណ្ឌិត តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

បន្ថែមពីនេះ លោកជំទាវ វេជ្ជបណ្ឌិត តឹករ៉េត កំរង ដែលលោកជំទាវ ធ្លាប់បាន អញ្ជើញឱ្យចូលរួមសម្ពោធការបើករោងម៉ាស៊ីនកិនស្រូវដំបូងគេនៅក្រុងភ្នំពេញ គឺរោងម៉ាស៊ីនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ នៅឆ្នាំ២០១២ ដែលនេះជាការណ៍មួយ ធ្វើឱ្យលោកជំទាវចាំមិនភ្លេច និងមោទនភាពនូវភាពរីកចម្រើនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍។

ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសកម្ពុជា
ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា

ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy និង ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលី Pablo Kang ក៏បានផ្តល់កិត្តិយស ឡើងថ្លែងចំណាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរមកលើវិស័យស្រូវអង្ករកម្ពុជា ជាពិសេសជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ នាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា ពិធីរំលឹកខួបអនុស្សាវរីយ៍១០ឆ្នាំ នៃក្រុមហ៊ុនអេមរុរ៉ាយស៍ នាថ្ងៃនេះ ក៏ចំនឹងថ្ងៃខួបកំណើតរបស់ លោកអគ្គនាយក សុង សារ៉ន ក្នុងគម្រប់អាយុ៤០ឆ្នាំផងដែរ។ សូមជូនពរលោកអគ្គនាយក ជួបប្រទះតែសេចក្តីសុខ ជោគជ័យក្នុងវិថីការងារ ដេីម្បីបន្តនូវនិរន្តរភាព និងភាពចម្រុងចម្រើនរបស់ក្រុមហ៊ុនទៅមុខទៀត។

kmKH
en_USEN kmKH