• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

សកម្មភាពការងារសង្គមរបស់អេមរុរ៉ាសយ៍ ជាមួយនឹងកម្មវិធីចែកស្បៀង និងថវិកា ជូន១០០០គ្រួសាររងការប៉ះពាល់ពីទឹកជំនន់ និងជំងឺកូវីដ១៩ ក្នុងខេត្តពោធិ៍សាត់

នាពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នៅព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋ១០០០គ្រួសារ ក្នុងខេត្តពោធិ៍សាត់ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នាពេលកន្លងទៅ បានទទួលនូវជំនួយមូលនិធិគាំទ្រស្តារឡើងវិញ ដែលជាជំនួយពីអេមរុរ៉ាយស៍ រួមជាមួយនឹងអង្គការអុកស្វាម និងអង្គការស្រែខ្មែរ ដើម្បីអាចឱ្យប្រជាពលរដ្ឋកសាងប្រាក់ចំណូល និងបង្កើនប្រាក់ចំណូលឡើងវិញ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ៥គីឡូក្រាម ត្រីខ១ យួរនិងថវិកា ១២ម៉ឺនរៀល ហើយដែលប្រជាពលរដ្ឋ១០០០គ្រួសារនេះ គឺអញ្ជើញមកពី១១ភូមិ ៦ឃុំ សង្កាត់ នៃក្រុងពោធិ៍សាត់ ស្រុកកណ្តៀងនិងស្រុកបាកាន។

លោក សុង សារិទ្ធ អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចូលរួមក្នុងកម្មវិធីនេះ ព្រមជាមួយនឹងវត្តមានរបស់តំណាងអង្គការដៃគូ (អុកស្វាម និង ស្រែខ្មែរ) អាជ្ញាធរដែនដី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត អភិបាលរងខេត្ត អភិបាលស្រុក មេឃុំ មេភូមិ និងគ្រួសាររងគ្រោះទាំង១០០០គ្រួសារ។

លោក សាយ សុជាតិ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍សំណេះសំណាល និង បានថ្លែងអំណរគុណចំពោះអង្គការនិងក្រុមហ៊ុនដែលបានចុះមកចែកជូនស្បៀងនិងថវិកាជូនដល់ប្រជាពលរដ្ឋ១០០០គ្រួសារមកពីក្រុងពោធិ៍សាត់ ស្រុកកណ្តៀងនិងស្រុកបាកាន ដែលទទួលការប៉ះពាល់ទឹកជំនន់នាពេលកន្លងមក។ ការផ្តល់ស្បៀងនិងថវិកា បានអូសបន្លាយរហូតមកដល់ពេលនេះគឺដោយសារវិបត្តិ ជម្ងឺកូវីដ១៩ទើបមានការយឺតយ៉ាវ តែទោះជាយ៉ាងនេះក៏ដោយ ក៏អង្គការនិងក្រុមហ៊ុននៅតែព្យាយាមផ្តល់ជូនទោះជាអំណោយនេះមានតិចតួចក៏ដោយក៏ជាការរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្រួលជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តបានមួយចំណែកផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអេមរុរ៉ាយស៍ គឺជាសមាជិកមួយរបស់ CSR platform ដែលក្រៅពីការចូលរួមការងារសង្គម តាមរយៈការចែកអំណោយ ឬការផ្គត់ផ្គង់ផ្សេងៗ អេមរុក៏បានសហការជាមួយអង្គការដៃគូនានា ក្នុងនោះមានអង្គការអុកស្វាមផងដែរ នៅក្នុងការងារសង្គមនេះ ដែលមានដូចជាពង្រឹងសមត្ថភាពកសិករនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលលើការដាំដុះស្រូវសរីរាង្គ ក៏ដូចជាទៅលើកិច្ចសន្យាកសិកម្មនានាផងដែរ។

kmKH
en_USEN kmKH