• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

គម្រោងស្រូវសរីរាង្គធ្វើអោយជីវភាពប្រជាជន ក្នុងសហគមន៍សាមគ្គីរុងរឿងមានការផ្លាស់ប្ដូរ

«កាលពីដើមកសិករគាត់ធ្វើស្រូវបានតែមួយហូបៗទេ ដល់ពេលឥឡូវគាត់បានលក់អោយខាងក្រុមហ៊ុនផង ធ្វើអោយជីវភាគគាត់ធូរធារ និងប្រែប្រួលច្រើន»

លោក សំ ឈាង ប្រធានសហគមន៍កសិកកម្មសាមគ្គីរុងរឿង
លោក សំ ឈាង ប្រធានសហគមន៍កសិកកម្មសាមគ្គីរុងរឿង

ប្រជាជនក្នុងសហគមន៍សាមគ្គីរុងរឿងដែលស្ថិតក្នុងខេត្ដព្រះវិហារមានជីវភាពធូរធារជាងពីមុនហើយផលិតផលកសិកម្មរបស់ពួកគេក៏មានទីផ្សារគ្រប់គ្រាន់បន្ទាប់ពីផលិតស្រូវដែលជាគម្រោងស្រូវសរីរាង្គរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍។

លោក សំ ឈាង ប្រធានសហគមន៍កសិកកម្មសាមគ្គីរុងរឿង ដែលលោកសព្វថ្ងៃរស់នៅភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្ដព្រះវិហារបានអោយដឹងថា ប្រជាជនដែលរស់នៅក្នុងសហគមន៍របស់លោកភាគច្រើនប្រកបរបរកសិកម្មដាំស្រូវ និងស្វាយចន្ទី។ ហើយប្រជាជនចំនួន ៩៦គ្រួសារបានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គដែលផ្ដល់ដោយក្រុមហ៊ុនអេមរុរ៉ាយស៍។

លោកបានអោយដឹងថា បន្ទាប់ពីបានចុះកិច្ចសន្យាក្នុងផលិតស្រូវសរីរាង្គនេះ ជីវភាពគ្រួសាររបស់លោក ក៏ដូចជាប្រជាសហគមន៍មានការប្រែប្រួលច្រើន។ លោកបញ្ចាក់ថា៖ «កាលពីដើមកសិករគាត់ធ្វើស្រូវបានតែមួយហូបៗទេ ដល់ពេលឥឡូវគាត់បានលក់អោយខាងក្រុមហ៊ុនផង ធ្វើអោយជីវភាគគាត់ធូរធារ និងប្រែប្រួលច្រើន»។

មុនពេលដែលលោក សំ ឈាង ក៏ដូចជាសហគមន៍របស់គាត់មិនទាន់ទទួលបានគម្រោងស្រូវសរីរាង្គនេះគឺ ជីវភាពរបស់គាត់គឺមិនសូវធូរធារប៉ុន្មានទេ ដោយសារដំណាំស្រូវរបស់ពួកគាត់មិនមានទីផ្សារគ្រប់គ្រាន់សម្រាប់លក់ចេញ ដោយតម្លៃស្រូវមានការផ្លាស់ប្ដូរ និងឡើងឡើងចុះពីសំណាក់ឈ្មួញកណ្ដាល។ ដោយឡែក ស្រូវសរីរាង្គដែលប្រជាសហគមន៍បានដាំដុះនាពេលបច្ចុប្បន្ននេះ មានទីផ្សារស្រាប់និងមានតម្លៃខុសពីស្រូវដែលពួកគាត់ដាំកាលពីមុនប្រហែលម្ភៃភាគរយឯណោះ។

ចំពោះការដាំដុះស្រូវសរីរាង្គនេះវិញ មិនមានលក្ខណៈខុសគ្នាប៉ុន្មានទេ ពីការដាំស្រូវបែបបុរាណ ដោយកសិករតម្រូវអោយដាំស្រូវតាមបែបធម្មជាតិ ដោយមិនប្រើប្រាស់ជីគីមី ត្រូវមើលថែស្រូវអោយបានដិតដល់ និងជ្រើសរើសពូជស្រូវដែលមានតម្លៃខ្ពស់ក្នុងទីផ្សារ។ លោកបានបន្ថែមផងដែរថា ក្រៅពីមានទីផ្សារគ្រប់គ្រាន់សម្រាប់លក់ចេញស្រូវចេញ ក្រុមហ៊ុនក៏បានបង្ហាត់បង្ហាញប្រជាសហគមន៍ពីបច្ចេកទេសនៃការដាំស្រូវសរីរាង្គដែលទទួលបានផលច្រើនផងដែរ។

ខ្ញុំបានដាំស្រូវសរីរាង្គនេះបើគិតមកពេលឥឡូវវាជិត៥ឆ្នាំហើយ អ្នកនៅក្នុងសហគមន៍របស់ខ្ញុំក៏គេងាកមកដាំស្រូវសរីរាង្គនេះច្រើនដែរ សមាជិកក៏កើនឡើងជារៀងរាល់ឆ្នាំដែរ

សំ ឈាង

គួរបញ្ចាក់ផងដែរថា សហគមន៍សាមគ្គីរុងរឿង គឺជាសហគមន៍មួយក្នុងចំណោម២២ សហគមន៍ នៅក្នុងខេត្តព្រះវិហារ ដែលបានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គ ផ្គត់ផ្គង់ជូនក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងឆ្នាំ២០២០នេះ ហើយដែលទទួលបានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារផងដែរ។ សហគមន៍នេះ នៅក្នុងឆ្នាំ២០២០ បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសរីរាង្គដល់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងបរិមាណជាង២០០តោនដែលជាប្រភេទស្រូវផ្ការំដួល និងស្រូវស។

តាមផែនការប្រចាំឆ្នាំ២០២០ ក្រុមហ៊ុនអេមរុរ៉ាយស៍ ទិញស្រូវសរីរាង្គប្រភេទផ្ការំដួល និងប្រភេទស្រូវស ក្នុងបរិមាណប្រហែល១៥០០០តោន ហើយអេមរុរ៉ាយស៍ បានផ្តល់តម្លៃពិសេសដល់ កសិករដែលដាំដុះស្រូវសរីរាង្គ ដែលពួកគាត់ទទួលបានតម្លៃបន្ថែម ពី១៥%ទៅ៣០% ឬយ៉ាងតិច ចន្លោះពី ១៧០ ទៅ២៥០រៀលក្នុង១គីឡូក្រាម ពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា។

kmKH
en_USEN kmKH