• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

វគ្គបណ្តុះបណ្តាល និងបញ្រ្ជាបគោលការណ៍សុវត្ថិភាពចំណីអាហារ សុវត្ថិភាពការងារ បរិស្ថាន និងការគាំពារសង្គម ដល់រោងម៉ាស៊ីនដៃគូ និងបុគ្គលិក

នៅព្រឹកថ្ងៃសុក្រទី១៣ខែវិច្ឆិកាឆ្នាំ២០២០ ក្រុមហ៊ុនអេមរុរាយស៍បានបើកវគ្គបណ្តុះបណ្តាលនិងបញ្រ្ជាបគោលការណ៍សុវត្ថិភាពចំណីអាហារ សុវត្ថិភាពការងារ បរិស្ថាន និងការគាំពារសង្គមដល់រោងម៉ាស៊ីនដែលជាដៃគូ និងបុគ្គលិកដែលពាក់ព័ន្ធទាំងអស់។

វគ្គបណ្តុះបណ្តាលបញ្រ្ចាបគោលការណ៍នេះ ឆ្លើយតបទៅនឹងការយល់ព្រមរបស់ក្រុមហ៊ុនក្នុងការគោរពតាមគោលការណ៍ការងារដែលបានកំណត់ក្នុងក្រមប្រតិបត្តិរបស់ amfori BSCI ដែលមានន័យជារួមគឺ ការផ្តួចផ្តើមគំនិតនៃការធ្វើពាណិជ្ជកម្ម តាមបទដ្ឋានសង្គម។

ក្នុងនោះផងដែរ វគ្គបណ្តុះបណ្តាលបញ្រ្ជាបគោលការណ៍នេះ ក៏ផ្តោតសំខាន់ទៅលើសុវត្ថិភាពចំណីអាហារ ដែលជាការបង្ការអាហារមិនឱ្យមានការចម្លងនានា និងបង្ការមិនឱ្យមានការបង្កជំងឺ ដែលបណ្តាលមកពីការបរិភោគអាហារ។ ការបង្ការគ្រោះថ្នាក់សុវត្ថិភាពអាហារនេះ មានរួមបញ្ចូលនូវចំណេះដឹងអំពីគ្រោះថ្នាក់រូប គ្រោះថ្នាក់គីមី គ្រោះថ្នាក់ជីវៈ។ បន្ថែមពីលើនេះ អេមរុរ៉ាយស៍ ក៏បានផ្តល់ឱ្យបុគ្គលិកនូវការយល់ដឹងអំពី ការរៀបចំកន្លែងការងារ ការអនុវត្តអនាម័យ ឥរិយាបថក្នុងការងារ ការត្រួតពិនិត្យសុខភាព ការស្តុកទុក ការពិនិត្យនិងតាមដានប្រតិបត្តិការ ការសម្អាត ការថែទាំនិងជួសជុល ការគ្រប់គ្រងសត្វចង្រៃ ការការពារផលិតផល ការដឹកជញ្ជូនផលិតផល ជាដើម។

ចំពោះក្រមប្រតិបត្តិជារួមនៃការផ្តួចផ្តើមគំនិតនៃការធ្វើពាណិជ្ជកម្ម តាមបទដ្ឋានសង្គម តាមបទដ្ឋានគោលការណ៍របស់ amfori មានដូចជា សិទ្ធិនៃសេរីភាពបង្កើតសមាគមនិងការតវ៉ារួម លាភការស្មើភាព សុខភាព និងសុវត្ថិភាពការងារ ការការពារពិសេសសម្រាប់បុគ្គលិកវ័យក្មេង គ្មានពលកម្មដោះបំណុល ឥរិយាបថធ្វើអាជីវកម្មប្រកបដោយសីលធម៌ គ្មានការរើសអើង ម៉ោងធ្វើការសមរម្យ គ្មានពលកម្មកុមារ គ្មានការងារផ្សេងទៀតមានគ្រោះថ្នាក់ ការការពារបរិស្ថាន។ ចំពោះទ្រឹស្តីរបស់ amfori BSCI មានដូចជាការគោរពតាមច្បាប់ ការចូលរួម និងការការពាររបស់បុគ្គលិក ការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ និង case​​​ cade affect និងយន្តការនៃការតវ៉ាលើភាពមិនសុខចិត្ត។

យើងចូលរួមទាំងអស់គ្នាដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះគុណភាពអង្ករកម្ពុជានៅឆាកអន្តរជាតិ សុវត្ថិការងារ សង្គម និងបរិស្ថានដែលយើងរស់នៅ។

en_USEN
kmKH en_USEN