• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

ក្តីសង្ឃឹមសុទិដ្ឋិនិយមខ្ពស់លើកំណើននៃការនាំចេញអង្ករ និងកសិផលទៅកាន់ប្រទេសអូស្រ្តាលី ក្រោយវិបត្តិកូវីដ១៩

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV កាលពីថ្ងៃទី០៨ ខែវិច្ឆិកា លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុនអេមរុរ៉ាយស៍ បានបង្ហាញក្តីរីករាយនិងសាទរចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអូស្រ្តាលី លោកជំទាវ Marise Payne មកកាន់ប្រទេសកម្ពុជា ដែលលោកមានក្តីសង្ឃឹមជាវិជ្ជមានថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយអូស្រ្តាលី នឹងកាន់តែល្អប្រសើរ ជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្ម និងបង្កើនឱកាសនាំចេញទីផ្សារកសិផល ចូលទៅទីផ្សារប្រទេសអូស្រ្តាលី។

លោកមានប្រសាសន៍ថា “ចំពោះប្រទេសអូស្រ្តាលី ដែលយើង (កម្ពុជា) បានចូលទៅទីផ្សារក្នុងរយៈពេល១ឆ្នាំនេះ យើងបានយល់ដឹងច្រើនពីប្រព័ន្ធសុវត្ថិភាព។ ខាងវិស័យឯកជនយើងមានលក្ខណៈត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនការផលិតសម្រាប់នាំចេញទៅប្រទេសអូស្រ្តាលី ទៅតាមតម្រូវការប្រទេសរបស់គាត់។”

ជំនួសឱ្យកសិករកម្ពុជា លោកក៏បានថ្លែងសំណូមផងដែរថា ៖ “ខ្ញុំសូមឱ្យវិនិយោគិនអូស្រ្តាលីបង្កើនការវិនិយោគទៅលើវិស័យកែច្នៃចំណីអាហារកសិកម្ម កសិ-ឧស្សាហកម្ម និងបង្កើនការទិញអង្ករកម្ពុជា ជាពិសេសគឺអង្ករប្រភេទអង្ករផ្ការំដួល ដែលជាប្រភេទអង្ករលេខ១របស់កម្ពុជា ដើម្បីឱ្យយើងមានលទ្ធភាពជួយដល់បងប្អូនកសិករដែលដាំអង្ករក្រអូបនេះ”។

kmKH
en_USEN kmKH