• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

សិស្សានុសិស្ស៣០០នាក់ នៅខេត្តឧត្តរមានជ័យ ទទួលបានការឧបត្ថម្ភអង្កររយៈពេល៦ខែ ពីអេមរុរ៉ាយស៍

នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុង សារិទ្ធ តំណាងថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុនអេមរុររ៉ាយស៍ និងសហការី បាននាំយកនូវអំណោយជាអង្ករឧបត្ថម្ភសម្រាប់រយៈពេល៦ខែ ដល់សិស្សានុសិស្ស៣០០នាក់ នៃសាលាបឋមសិក្សាអូរអំបិល ដែលតំណាងដោយអ្នកគ្រូ យ៉ន សិរីនីត នាយកសាលា នៅភូមិអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អេមរុរ៉ាយស៍ សង្ឃឹមថា ការចូលរួមជួយក្នុងការងារសង្គមរបស់យើង ក្នុងការឧបត្ថម្ភដល់សិស្សានុសិស្សនេះ នឹងអាចចូលរួមចំណែកលើកកម្ពស់ឱកាសក្នុងការទទួលបាននូវការសិក្សា ប្រកបដោយសុខុមាលភាព ជាពិសេសចំពោះកុមារដែលមានជីវភាពខ្វះខាត ដោយសារតែអាហារ ពោលគឺបាយអង្ករ នេះជាអ្វីដែលមិនអាចខ្វះបាន សម្រាប់ទ្រទ្រង់ដល់ការលូតលាស់ និងបង្កើនឱកាសរៀនសូត្ររបស់កុមារ។

ការចូលរួមនេះ ស្របជាមួយនឹងការចាប់ផ្តើមនូវការបើកសាលារៀនទូទាំងប្រទេស ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសិស្សានុសិស្ស ក៏ដូចជាវិស័យអប់រំទាំងមូល ខណៈដែលជំងឺកូវីដ១៩ បានបង្អាក់នូវឱកាសចូលរៀននៅសាលារបស់សិស្សានុសិស្សរយៈពេលកន្លងមក។

kmKH
en_USEN kmKH