• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

អេមរុរ៉ាយស៍ និងអាជីវកម្មបរិយាប័ន្ន៖ ការច្នៃប្រឌិតបង្កើតនូវដំណោះស្រាយសម្រាប់កសិករដែលមានចំណូលទាប

"ពួកយើងបង្កើត Amru Rice មក ដើម្បីជួយដល់កសិករខ្នាតតូចឱ្យមានការស្វែងយល់កាន់តែប្រសើរឡើងអំពីទីផ្សាររបស់ពួកគេ កសាងចំណេះដឹង ភាពធន់ និងពង្រឹងភាពប៉ិនប្រសព្វនៃការធ្វើអាជីវកម្មរបស់ពួកគេ ដើម្បីជាយុទ្ធសាស្រ្តចាកចេញពីភាពក្រីក្រ"

ប្រសាសន៍របស់លោកសុង សារ៉ន នាយកប្រតិបត្តិ Amru Rice ដែលបានដកស្រង់នៅក្នុងរបាយការណ៍របស់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) នៃអង្គការសហប្រជាជាតិ។

អេមរុរ៉ាយស៍ពិតជារីករាយណាស់ ដែលមានឱកាសលើកយកនូវភាពសំខាន់នៃការចូលរួមរបស់ពួកយើង ក្នុងការផ្តល់ការគាំទ្រដល់កសិករខ្នាតតូច ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ តាមរយៈគំរូនៃការធ្វើអាជីវកម្មបរិយាប័ន្ន ដែលជាចំណែកមួយនៃការលើកស្ទួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការងារកសិកម្ម និងសមស្របជាមួយនឹងវត្ថុបំណងសំខាន់នៃវេទិការបស់ UN ESCAP ដែលផ្តោតទៅលើ "ការបង្កើតគោលនយោបាយ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមិនទុកនរណាម្នាក់ចោល" (Frontier of Inclusive Innovation: Formulating technology and innovation policies that leave no one behind)

ចុចទីនេះដើម្បីទាញយករបាយការណ៍៖ https://www.inclusiveinnovationhub.org/report/

kmKH
en_USEN kmKH