• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

Amru Rice ទទួលបានការវាយតម្លៃជាក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នមួយនៅកម្ពុជា

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន Amru Rice ត្រូវបានជ្រើសរើសជាក្រុមហ៊ុនទទួលបានការវាយតម្លៃនៃការធ្វើអាជីវកម្មបរិយាប័ន្នមួយនៅក្នុងប្រទេសកម្ពុជា នៅក្នុងចំណោមក្រុមហ៊ុនសរុប១៨ ផ្សេងទៀត នៅក្នុងកិច្ចប្រជុំលើកទី២នៃអ្នកពាក់ព័ន្ធនៃអាជីវកម្មបរិយាប័ន្ន និងពិធីប្រកាសអាជីវកម្មបរិយាបន្នលើកទី១ តាមរយៈអនឡាញ។

កិច្ចប្រជុំនេះ បានពិភាក្សាអំពីការពង្រាងផែនការសកម្មភាព នៃការផ្តល់ឱ្យមាននូវបរិយាកាសអាជីវកម្មបរិយាប័ន្នសម្រាប់កម្ពុជា (IBeeC) រយៈពេល៣ឆ្នាំ និងការប្រកាសទទួលស្គាល់នូវក្រុមហ៊ុនចំនួន១៨ក្រុមហ៊ុន ដែលជាប់នូវការវាយតម្លៃជាក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន នៅកម្ពុជា។ យុទ្ធសាស្រ្តនៃការធ្វើអាជីវកម្មប្រកបដោយបរិយាប័ន្នរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលមានទស្សនវិស័យ និងបេសកកម្មច្បាស់លាស់ ទៅលើការអភិវឌ្ឍយុទ្ធសាស្រ្តទៅកាន់ដៃគូ និងគាំទ្រទៅដល់កសិករខ្នាតតូច ដែលរួមបញ្ចូលទាំងជនជាតិភាគតិចផងដែរ ជារួមនៅក្នុងឆ្នាំ២០១៨ មានកសិករ ២៥០០០នាក់ ដែលបានទទួលផលពីគម្រោងនេះ ហើយអេមរុរ៉ាយស៍ ក៏មានទិសដៅដាក់ចេញនូវផែនការសំដៅបង្កើនដល់ ៥០០០០នាក់ នៅក្នុងឆ្នាំ២០២៣។ ស្របទៅនឹងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព (SDG) អេមរុ បានចាប់ផ្តើមសម្របទិសដៅអាជីវកម្មរបស់ខ្លួន ទៅនឹង SDG នេះ ដោយធានាថា ប្រកាន់ខ្ជាប់ទៅនឹងគំរូ IB និង អភិបាលកិច្ចសង្គម និងសុខុមាលភាព ហើយការងារនេះបាននិងកំពុងកាន់តែប្រកបដោយតម្លាភាព ជាមួយនឹងការបោះពុម្ពផ្សាយអំពីរបាយការណ៍ចីរភាព នៅក្នុងឆ្នាំ២០១៩ ក្រោមគម្រោងគំនិតផ្តួចផ្តើមរបាយការណ៍សកល (GRI)។

នាពេលថ្មីៗនេះ ក្រុមហ៊ុន អេមរុរ៉ាយស៍ ត្រូវបានជ្រើសរើស ជាករណីសិក្សាជោគជ័យមួយ នៃការធ្វើពាណិជ្ជកម្មបែបបរិយាប័ន្នមួយនៅក្នុងប្រទសកម្ពុជា សម្រាប់ផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤ ស្តីអំពីការធ្វើអាជីវកម្មប្រកបដោយបរិយាបន្ន ដែលជាវេទិកាមួយបង្ហាញពីគំរូអាជីវកម្មផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដែលកំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចឱ្យមានភាពប្រសើរឡើងវិញ។

ស្វែងយល់បន្ថែមអំពីការធ្វើអាជីវកម្មបរិយាប័ន្នរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍៖ http://amrurice.com.kh/…/iban-impact-story-of-amru-rice/

kmKH
en_USEN kmKH