• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

ការចុះវាយតម្លៃនិងត្រួតពិនិត្យ (Audit) គុណភាពស្តង់ដារសរីរាង្គប្រចាំឆ្នាំ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍

ជារៀងរាល់ឆ្នាំ ការត្រួតពិនិត្យបញ្ជាក់គុណភាពស្តង់ដារសរីរាង្គ ពីក្រុមហ៊ុនសវនកម្មខាងក្រៅ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏សំខាន់របស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងការប្តេជ្ញា បន្តការទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មដែលមានកសិករផលិតក្នុងបរិមាណច្រើនដដែល ដែលអនុលោមទៅតាមស្តង់ដារសុវត្តិភាពនិងគុណភាពនាំចេញ។

នៅឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនអេមរុរ៉ាយស៍ ចាប់ផ្តើមអនុវត្តនិងសហការជាមួយនឹងក្រុមហ៊ុនសវនកម្ម ECOCERT ក្នុងការចុះត្រួតពិនិត្យបញ្ជាក់គុណភាពការអង្ករសរីរាង្គស្របតាមស្តង់ដារអឺរ៉ុប និងអាមេរិក (EOS/EU and NOP Regulation) តាមរយៈការវាយតម្លៃ (audit) ទាំងទៅលើវាលស្រែសរីរាង្គរបស់កសិករ ទាំងរោងម៉ាស៊ីន និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញរបស់ក្រុមហ៊ុន។

ការចុះវាយតម្លៃ (audit) ដោយក្រុមហ៊ុនសវនករនេះ មានសកម្មភាពជាសំខាន់ដូចជា ការត្រួតពិនិត្យលើឯកសារ ការសម្ភាសន៍ (ជាមួយនឹងថ្នាក់គ្រប់គ្រង បុគ្គលិកពាក់ព័ន្ធ កសិករ និងសហគមន៍កសិកម្ម) ការចុះអង្កេតផ្ទាល់នៅទីតាំង (វាលស្រែ ការទុកដាក់ កិនកែច្នៃ នៅរោងម៉ាស៊ីនកំពង់ធំ បាត់ដំបង កំពង់ចាម និងរោងចក្រវេចខ្ចប់នៅភ្នំពេញ)។

ចំពោះការត្រួតពិនិត្យលើគុណភាពស្រូវសរីរាង្គ ដែលជាការប្រមូលនូវសំណាកពីវាលស្រែនោះ រួមមានការត្រួតពិនិត្យលើការប្រើប្រាស់ធាតុចូលដែលស្តង់ដារបានហាមឃាត់ដូចជា ថ្នាំពុលគីមី ថ្នាំបាញ់សម្លាប់ស្មៅគីមី និងជីគីមីទៅក្នុងស្រែ និងដំណាំស្រូវ ត្រួតពិនិត្យលើប្រព័ន្ធធារាសាស្ត្រ ឬលំហូរទឹក ការប៉ាន់ប្រមាណទិន្នផល ការស្តុកស្រូវ ការដឹកជញ្ជូនស្រូវស្ងួត ប្រព័ន្ធតាមដានសម្ភារៈវេចខ្ចប់ស្រូវ និងលទ្ធកម្មស្រូវ ការទិញលក់ស្រូវជាដើម។ រាល់ធាតុចូល សម្ភារៈប្រើប្រាស់ ក្នុងសកម្មភាពការងារដាំដុះស្រូវ គឺត្រូវគោរពតាមវិធានផ្ទៃក្នុង និងស្តង់ដារសរីរាង្គនៃ EOS / EU និង NOP Standard ។

ដើម្បីធានាអោយបាននូវកិច្ចសហប្រតិបត្តិការណ៍ក្នុងការទិញលក់អោយបានយូរអង្វែងក្នុងភាពជាដៃគូ គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍កសិកម្ម និងកសិករ ត្រូវគ្រប់គ្រងគ្រប់ជំហាននៃផលិតកម្មដាំដុះស្រូវសរីរាង្គអោយសមស្របតាមបទដ្ឋានស្តង់ដារសរីរាង្គ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអេមរុរ៉ាយស៍បានចាប់ផ្តើមសហការជាមួយសហគមន៍កសិកម្មតាមរយៈកិច្ចសន្យាកសិកម្ម នៅក្នុងឆ្នាំ២០១៣ ដោយចាប់ផ្តើមជាមួយកសិករខ្នាតតូចចំនួន៥០០ទៅលើការផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ។ គិតមកទល់សព្វថ្ងៃនេះ អេមរុរ៉ាយស៍ តំណាងឱ្យជិត ៨០ ភាគរយ នៃការធ្វើកសិកម្មតាមកិច្ចសន្យានៅក្នុងវិស័យស្រូវអង្ករកម្ពុជា ដោយសហការជាមួយកសិករ ១០.០០០ នាក់។ ក្នុងនោះ ស្រ្តីមានប្រហែលជា៥០ភាគរយ នៃកសិករទាំងអស់ដែលអេមរុរ៉ាយស៍សហការតាមរយៈកិច្ចសន្យាកសិកម្មជាមួយ។

kmKH
en_USEN kmKH