• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

ក្រលេកមកមើលដំណើរក្នុងឆ្នាំ២០២០ របស់អេមរុរ៉ាយស៍

“ឆ្នាំ ២០២០ គឺជាពេលវេលាដ៏លំបាកមួយ ដែលដំណើររបស់យើងត្រូវបានរងការប៉ះពាល់ដោយការយកពន្ធវិធានសុវត្ថិភាព (Safe Guard) លើការនាំចូលអង្ករដោយសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៩ វិបត្តិកូវីដ១៩ និងគ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ និងវិបត្តិនៃការដឹកជញ្ចូនទំនិញតាមកប៉ាល់ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២០។ អេមរុរ៉ាយស៍ បានឈានជើងជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេមួយ ដែលមានមោទនភាពក្នុងការផ្គត់ផ្គង់ទៅដល់ពិភពលោក និងចូលរួមក្នុងការផ្តល់នូវសន្តិសុខស្បៀង នៅក្នុងតំបន់ ក៏ដូចជាពិភពលោក”

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍

ថ្ងៃនេះ ដើម្បីលើកឡើងអំពីដំណើរ ក្នុង២០២០របស់យើង និងដើម្បីស្វាគមន៍ឆ្នាំ ២០២១ យើងបាននាំមកនូវព្រឹត្តិការណ៍ / សកម្មភាពសំខាន់ៗមួយចំនួនរបស់យើងនៅឆ្នាំ ២០២០ ជូនលោកអ្នកបានជ្រាបឡើងវិញ ជាសង្ខេប ដែលមានដូចខាងក្រោម៖

១១ មករា ២០២០ ៖ “ទិវាដាំដើមឈើ និងសម្អាតសហគមន៍

ទិវាដាំដើមឈើ និងសម្អាតសហគមន៍ បានធ្វើឡើងយ៉ាងរលូនសប្បាយរីករាយ។ ក្នុងឱកាសនេះដែរ ក្រុមហ៊ុនបានធ្វើកិច្ចសន្យាកសិកម្មគ្រាប់ស្វាយចន្ទីសរីរាង្គជាមួយសហគមន៍ចំនួន៤ ក្នុងការបញ្ជាទិញពេលប្រមូលផលខាងមុខ ។ នេះជាគំរូពាណិជ្ជកម្មប្រកបដោយចីរភាពមួយរបស់អេមរុ ដោយមាននូវការផ្សារភ្ចាប់ទីផ្សារជាមួយកសិករ តាមរយៈកិច្ចសន្យាកសិកម្ម https://web.facebook.com/amrurice/posts/1184899551699756

២១ កុម្ភ៖ ២០២០៖ “កិច្ចប្រជុំកំពូលឆ្នាំ ២០២០ ស្តីពីស្រូវអង្ករប្រកបដោយនិរន្តរភាព”

នាថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនអេមរុរ៉ាយស៍ សហការជាមួយនឹងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) បានរៀបចំនូវកិច្ចប្រជុំកំពូលលើកទី១ នាឆ្នាំ២០២០ ស្តីអំពីស្រូវអង្ករប្រកបដោយនិរន្តរភាព ផ្តោតសំខាន់លើប្រធានបទ “ការពង្រឹងសហគមន៍កសិកម្មនៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារអង្គរហូវើដ ខេត្តសៀមរាប។

កិច្ចប្រជុំកំពូលលើកទីមួយនេះ មានអ្នកចូលរួមប្រហែលជិត២០០នាក់ ដែលអញ្ជើញមកពីតំណាងសហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងភាគីពាក់ព័ន្ធនានាក្នុងវិស័យស្រូវអង្ករ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ការចែករំលែក និងជជែកពិភាក្សាអំពីប្រធានបទសំខាន់នានា ត្រូវបានលើកឡើង ដែលមានដូចជា “ការគាំទ្រដល់សហករ លើការងារផ្តល់ឥណទាន តាមរយៈគោលនយោបាយ ឌីជីថល និង នវានុវត្តន៍” “ការផ្តល់ឥណទានដល់កសិករខ្នាតតូច” “ដំណើរទៅអនាគតលើ ខ្សែសង្វាក់ផលិតកម្មចេរភាពស្រូវនៅកម្ពុជា” “ការកសាងបណ្តាញ និងខ្សែសង្វាក់ផលិតកម្មស្រូវចេរភាព” ដែលសុទ្ធសឹងតែជាប្រធានបទដែលមានសារៈសំខាន់ដល់អ្នកចូលរួមទាំងអស់។https://web.facebook.com/cambodiaricefederation/posts/2876748319057033

២៤ កុម្ភៈ ២០២០ ៖ ឯកអគ្គរាជទូតអូស្ត្រាលី អញ្ជើញទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងខេត្តបាត់ដំបង

នៅថ្ងៃទី២៤ ខែកុម្ភៈ ឯកអគ្គរាជទូតអូស្ត្រាលី លោក Pablo Kang បានជួបជាមួយ លោក ឧកញ៉ា សុង សារ៉ន នាយកក្រុមហ៊ុន អេមរុរ៉ាយស៍(ខេមបូឌា) និងតំណាងអោយកសិករចំនួន១៥០០នាក់ដែលជាកសិករដាំស្រូវក្រអូបដែលជាផលិតកម្មស្រូវប្រកបដោយនិរន្តរភាពនៅក្នុងខេត្តបាត់ដំបង។

អេមរុរ៉ាយស៍នាំអង្ករចេញទៅជាង៤០ប្រទេសដែលក្នុងនោះរួមមានប្រទេសអូស្រ្តាលីផងដែរ។ ជារៀងរាល់សប្តាហ៍ក្រុមហ៊ុនអេមរុរ៉ាយស៍ នាំចេញអង្ករទៅប្រទេសអូស្រ្តាលីចំនួនជាង៣០កុងតាន័រតាមរយៈការសហការជាមួយនឹងដៃគូរ ក្រុមហ៊ុនSunRice នៅប្រទេសអូស្រ្តាលី ។https://web.facebook.com/AustralianEmbassyPhnomPenh/posts/2540000522933893

១១ មេសា ២០២០៖ ការចូលរួមប្រយុទ្ធនឹងកូវីដ១៩ តាមរយៈការចូលរួមឧបត្ថម្ភអង្ករ៥តោន ដល់សាលាខេត្តកំពង់ធំ

ថ្ងៃនេះលោក ធឿន សារ៉ាវុធ្ធ ប្រធានរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ និង ក្រុមកាងារតំណាងអោយលោកអគ្គនាយកក្រុមហ៊ុនអេមរុរាយ សាខាខេត្តកំពង់ធំបានយកអង្ករចំនួន5តោនប្រគល់ជូនដល់សាលាខេត្តកំពង់ធំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង Covid 19 ក្នុងខេត្តកំពង់ធំ ។https://web.facebook.com/kampongthomadministration/posts/3000073883384796

១២ មេសា ២០២០៖ ការចូលរួមប្រយុទ្ធនឹងកូវីដ១៩ តាមរយៈការចូលរួមឧបត្ថម្ភអង្ករ១០ តោនដល់សាលាខេត្តកំពង់ចាម

នៅព្រឹកថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២០ លោកសុង សុធារ៉ា នឹង លោកស្រីតំណាងអោយលោកអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយនិងលោកជំទាវ ក្រុមហ៊ុន អេមរុរ៉ាយស៍ មានទីតាំងនៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានយកអង្ករម្លិះប្រាំង ចំនួន១០តោន មកប្រគល់ជូនគណៈកម្មការប្រយុទ្ធនឹងCOVID-19 ដែលទទួលដោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមអភិបាលរងខេត្ត នៅសាលាខេត្តកំពង់ចាម។https://web.facebook.com/ReactionOfKampongCham/posts/650551219067342

ខែមេសា ឆ្នាំ២០២០៖ អេមរុរ៉ាយស៍ ចែកអង្ករជូនបុគ្គលិកនៅរោងម៉ាស៊ីនកិនស្រូវ គ្រប់សាខាទាំងអស់ 

បន្ទាប់ពីចូលរួមចំនែកជាមួយរដ្ឋាភិបាលក្នុងការចែកជូនអង្ករ ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏មិនភ្លេចក្នុងការគិតគូរដល់បុគ្គលិករបស់ក្រុមហ៊ុនដែរ ព្រោះបុគ្គលិកគឺជាដង្ហើមរបស់ក្រុមហ៊ុន។ ក្នុងកាលៈទេសៈនៃការផ្ទុះនូវជំងឺកូវីដ១៩នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានគិតគូរដល់បុគ្គលិករបស់យើង ដោយបានចែកជូនអង្ករ សម្រាប់ចូលរួមចំណែកជួយទ្រទ្រង់ដល់ការហូបចុករបស់បុគ្គលិក។https://web.facebook.com/amrurice/posts/1254622131394164

https://web.facebook.com/amrurice/posts/1255168818006162

https://web.facebook.com/amrurice/posts/1256935474496163

១៦ មេសា ២០២០៖ ការចូលរួមប្រយុទ្ធកូវីដ១៩របស់អេមរុរ៉ាយស៍នៅក្រៅប្រទេស

តាមការស្នើពីភាគីឯកជននៅហ្វាំងឡង់អោយបញ្ជូនអង្ករក្រអូបចំនួន១០កុងទីន័រ ក្នុងអាទិត្យចុងសប្តាហ៌នេះដើម្បីជួយដល់គ្រួសាររង់គ្រោះដោយជំងឺCOVID 19នៅហ្វាំងឡង់ ក្រុមហ៊ុនអេមរុរាយស៍កម្ពុជាបានយល់ព្រមផលិតអោយហើយដឹកតាមនាវាតាមការស្នើសុំបញ្ជាទិញប្រញាប់នេះដោយតម្លៃពិសេស ។ https://web.facebook.com/amrurice/posts/1258461347676909

២៨ មេសា ២០២០ ៖ អេមរុរ៉ាយស៍បរិច្ចាគអំណោយជាអង្ករដល់សាលាដែលការខ្វះខាតនៅក្នុងខេត្តសៀមរាប

ដោយមើលឃើញនៅទុក្ខលំបាករបស់សាលាបាយ័នដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាបកំពុងតែជួបប្រទះក្នុងដំណាក់កាលអន្តរកាលដែលបង្កដោយសារជំងឺCOVID 19នេះ ក្រុមហ៊ុនអេមរូរាយស៍កម្ពុជាបានធ្វើការបរិច្ចាកអំណោយជាអង្ករដើម្បីចូលរួមហើយសង្ឃឹមថាអាចជួយសម្រួលបន្ទុកនិងជីវភាពបានខ្លះៗសម្រាប់សិស្សានុសិស្សនិងមាតាបិតាចំនួន២៥០គ្រួសារ សំរាប់ជាស្បៀងអាហារចំនួន៦សប្តាហ៍ រហូតដល់ស្ថានភាពជំងឺCOVID19 មានភាពធូរស្រាលឡើងវិញ។  វប្បធម៌ចែករំលែកគឺជាវប្បធម៌ដ៏ប្រពៃរបស់កម្ពុជា ហើយសម្តេចតេជោហ៊ុន សែនដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាលតែងតែដឹកនាំនិងអនុវត្តន៍ភាពជាគំរូនេះ។https://web.facebook.com/amrurice/posts/1267751540081223

១០ កក្កដា ២០២០៖ «ពិធីចុះកិច្ចសន្យាលើ ផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) រវាងក្រុមហ៊ុន អេមរុរ៉ាយ និងសហគមន៍កសិកម្មចំនួន៨ នៅក្នុងខេត្តបាត់ដំបង»

នាថ្ងៃសុក្រ ៥​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នាសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់បង ក្រុមហ៊ុនអេមរុរ៉ាយស៍បានរៀបចំពិធីចុះកិច្ចសន្យា លើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP)   រវាងក្រុមហ៊ុន និង សហគមន៍កសិកម្មចំនួន៨ ដែលមានសមាជិកជាកសិករផលិតស្រូវសែនក្រអូប និងស្រូវផ្ការំដួលប្រមាណចំនួនជិត១០០០គ្រួសារ នៅក្នុងខេត្តបាត់ដំបង ដែលមានវិសាលភាពផលិតស្រូវបានចំនួន ១៨០០០តាន លើផ្ទៃដីដែលអាចដាំដុះ ស្រូវពូជសែនក្រអូប និង​ផ្ការំដួលចំនួន ៤៥៤៤ហិតា។ http://www.crf.org.kh/?page=api_location_detail&menu1=593&menu2=&menu3=&menu4=&menu5=&id=1352&lg=kh

១៣ សីហា ២០២០៖ ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងការផលិត និងផ្គង់ផ្គង់ស្រូវនិរន្តរភាពរវាងក្រុមហ៊ុនអេមរុ រ៉ាយស៍ និងសហគមន៍កសិកម្មចំនួន ២២

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងការផលិត និងផ្គង់ផ្គង់ស្រូវនិរន្តរភាពរវាងក្រុមហ៊ុនអេមរុ   រ៉ាយស៍ (AMRU Rice) និងសហគមន៍កសិកម្មចំនួន ២២  ត្រូវបានរៀប​​ចំឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក  ព្រីម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ នាបរិវេណនៃរោងម៉ាស៊ីនកិនស្រូវ អេមរុរ៉ាយស៍ (AMRU Rice) នៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។  សហគមន៍កសិកម្មទាំង២២ មានទីតាំងនៅក្នុងខេត្តកំពង់ចាម កំពង់ធំ និងសៀមរាប ដែលមានសមាជិកសរុបចំនួន១៥១៦គ្រួសារ បានទទួលនូវទីផ្សារផលិតនិងផ្គត់ផ្គង់ស្រូវនិរន្តរភាព ពីការចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យានាថ្ងៃនេះ។  ជាមួយគ្នានេះផងដែរ សហគមន៍ទាំង២២នេះ មានវិសាលភាពផលិតស្រូវបានចំនួន ៥៥៣៦តោន លើផ្ទៃដីដែលអាចដាំដុះស្រូវ ចំនួន២៣០៣ហិកតា។ http://www.crf.org.kh/?page=api_location_detail&menu1=593&menu2=&menu3=&menu4=&menu5=&id=1361&lg=kh

២៩ កញ្ញា ២០២០៖ ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងក្រុមហ៊ុន និងសហគមន៍កសិកម្មនៅប្រទេសកម្ពុជា

នាទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារតេជោសន្តិភាព  នៅព្រឹក ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចូលរួមនៅក្នុងក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គរវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះ បានទទួលការសហការរៀបចំដោយអគ្គនាយកដ្ឋាន កសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហព័ន្ធស្រូវអង្ករកម្ពុជា  និងមានវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងសហគមន៍កសិកម្ម សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) តំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ចំនួន ១៥០នាក់។https://web.facebook.com/cambodiaricefederation/posts/3456947897703736

២៩ កញ្ញា ២០២០៖ “និរន្តរភាពនៃធុរកិច្ច នៅក្នុងវិស័យស្រូវអង្ករកម្ពុជា” ពីអគ្គនាយក អេមរុរ៉ាយស៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣ ស្តីពីបរិយាប័នធុរកិច្ច

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ បានចូលរួមជាវាគ្មិនមួយរូបរបស់ប្រទេសកម្ពុជា នៅក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣ ស្តីពីធុរកិច្ចរួមបញ្ចូល ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈអនឡាញ ក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលអនាគត នៅក្នុងធុរកិច្ចរួមបញ្ចូល បែបប្រព័ន្ធអេកូស៊ីស្ទឹម (Ecosystem) នៅក្នុងអាស៊ាន។ (ចុចទីនេះ ដើម្បីអានអត្ថបទពេញ)

ខែតុលា ២០២០៖ អេមរុរ៉ាយស៍ ជួយប្រមូលទិញស្រូវសើមពីកសិករ ខណៈពេលមានបញ្ហាទឹកជំនន់

ខណៈពេលដែលគ្រោះទឹកជំនន់បាននិងកំពុងបន្តជន់លិចយ៉ាងគំហុក នៅតាមបណ្តាខេត្តមួយចំនួន ជាក់ស្តែងនៅខេត្តបាត់ដំបងនេះ វាបានបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទៅដល់ដំណាំស្រូវរបស់ប្រជាកសិករ។ 

ជាការចូលរួមក្នុងស្មារតីខ្មែរជួយខ្មែរ រោងម៉ាស៊ីនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍  នៅខេត្តបាត់ដំបង (ទីតាំងនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង) បានជួយប្រមូលទិញស្រូវសើមសែនក្រអូប របស់ប្រជាកសិករនៅក្នុងបរិមាណ និងតម្លៃមួយដែលអាចទទួលបានយកបាន។ (ចុចទីនេះ ដើម្បីអានអត្ថបទ)

១៧ តុលា ២០២០៖ ទស្សនកិច្ចរបស់ឯកឧត្តម កៅ ថាច អគ្គនាយក ARDB នៅទីតាំងឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ខេត្តកំពង់ធំ

ក្រុមហ៊ុន អេមរុ រាយស៍ ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ៖  វេលាម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិន កែច្នៃស្រូវ អង្ករ  និងត្រួតពិនិត្យមើលទីតាំងឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០តោន  និងឡសំងួតស្រូវខ្នាត ១៥០០តោនក្នុងមួយថ្ងៃ ដែលស្ថិតក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់ឡសំងួត និងឃ្លាំងស្តុកស្រូវ -អង្ករ ដែលផ្តល់ជូនក្រុមហ៊ុនអេមរុ រាយស៍ ខេមបូឌា  ខូអិលធីឌី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាមួយគ្នានេះអំឡុងពេលនេះ ជារដូវចាប់ផ្តើមប្រមូលផលស្រូវ  ឯកឧត្តមប្រតិភូ បានធ្វើការស្នើសុំទៅកាន់តំណាងក្រុមហ៊ុន និងលើកទឹកចិត្ត អោយក្រុមហ៊ុនជួយទិញ និងបន្តទិញស្រូវពីបងប្អូនប្រជាកសិករដោយតំលៃសមរម្យអោយអស់ពីលទ្ធភាព ទោះបីគុណភាពស្រូវល្អ ឬមិនសូវល្អ និងស្រូវសើម ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមកនេះផងដែរ។https://web.facebook.com/ardbcambodia/posts/3460669293976713?_rdc=1&_rdr

១៨ តុលា ២០២០៖ អេមរុរ៉ាយស៍ ឧបត្ថម្ភអង្ករ១០តោន ជូន៦៥០គ្រួសាររងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុមហ៊ុន Amru Rice តាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានចូលរួមឧបត្ថម្ភអង្ករ១០តោន ជូនដល់ប្រជាពលរដ្ឋ ៦៥០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅឃុំអូរតាគី ដែលនៅក្នុងពិធីនេះ មានវត្តមាន លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ (ចុចទីនេះ ដើម្បីអានអត្ថបទ)

០៥ វិច្ឆិកា ២០២០៖ អបអរសាទរ ដល់សំណាកស្រូវសរីរាង្គ ដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់ស្តង់ដារ បន្ទាប់ពីការប្រមូលសំណាកយកទៅធ្វើតេស្ត

អេមរុររ៉ាយ៍ មានសេចក្តីរីករាយ  ចំពោះលទ្ធផលតេស្តគុណភាព ដែលទទួលបានជោគជ័យរបស់សំណាកស្រូវសរីរាង្គពីសហគមន៍ទាំង៦ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាសហគមន៍បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសរីរាង្គប្រភេទ  ប្រភេទផ្ការំដួល ប្រភេទម្លិះក្រហម  និងប្រភេទស្រូវសប្រណីត (នាងអុក នាងអំ) ដល់ក្រុមហ៊ុនអេមរុរ៉ាយ៍។ សហគមន៍ទាំង៦នេះ មានវិសាលភាពដាំដុះស្រូវសរីរាង្គ លើផ្ទៃដី ៧៩១ ហិកតា ហើយបើតាមការរំពឹងទុក ទិន្នផលនឹងទទួលបាន ២៣៧៥តោន នាខែវិច្ឆិកានេះ។ (ចុចទីនេះ ដើម្បីអានអត្ថបទ)

១២ វិច្ឆិកា ២០២០៖ អេមរុរ៉ាយស៍នឹងប្រមូលទិញស្រូវសរីរាង្គ ពីសហគមន៍កសិកម្ម នៅខេត្តព្រះវិហារ ១៥០០០ តោន

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តព្រះវិហារ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចាប់ផ្តេីមចុះទៅទិញស្រូវសរីរាង្គពីសហគមន៍ ទៅតាមកិច្ចសន្យា និងទៅតាមតម្លៃដែលឯកភាពគ្នា នៅក្នុងកិច្ចប្រជុំចរចារតម្លៃជាមួយតំណាងសហគមន៍កសិកម្មដែលបានចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុននាពេលកន្លងទៅ។

តាមផែនការប្រចាំឆ្នាំ២០២០នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ គ្រោងនឹងទិញស្រូវសរីរាង្គប្រភេទផ្ការំដួល និងប្រភេទអង្ករស ក្នុងបរិមាណប្រហែល១៥០០០តោន ហើយអេមរុរ៉ាយស៍ បានផ្តល់តម្លៃពិសេសដល់ កសិករដែលដាំដុះស្រូវសរីរាង្គ ដែលពួកគាត់ទទួលបានតម្លៃបន្ថែម ពី១៥%ទៅ៣០% ឬយ៉ាងតិច ចន្លោះពី ១៧០ ទៅ២៥០រៀលក្នុង១គីឡូក្រាម ពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា ជារួមក្រុមហ៊ុនបានផ្តល់តម្លៃជូនសហគមន៍ ចំពោះស្រូវផ្ការំដួលសរីរាង្គក្នុងតម្លៃ ១២៧០រៀល ដល់ ១៥៥០រៀល ក្នុងមួយគីឡូក្រាម។ (ចុចទីនេះ ដើម្បីអានអត្ថបទ)

១៣ វិច្ឆិកា ២០២០៖ វគ្គបណ្តុះបណ្តាល និងបញ្រ្ជាបគោលការណ៍សុវត្ថិភាពចំណីអាហារ សុវត្ថិភាពការងារ បរិស្ថាន និងការគាំពារសង្គម ដល់រោងម៉ាស៊ីនដៃគូ និងបុគ្គលិក

នៅព្រឹកថ្ងៃសុក្រទី១៣ខែវិច្ឆិកាឆ្នាំ២០២០ ក្រុមហ៊ុនអេមរុរាយស៍បានបើកវគ្គបណ្តុះបណ្តាលនិងបញ្រ្ជាបគោលការណ៍សុវត្ថិភាពចំណីអាហារ សុវត្ថិភាពការងារ បរិស្ថាន និងការគាំពារសង្គមដល់រោងម៉ាស៊ីនដែលជាដៃគូ និងបុគ្គលិកដែលពាក់ព័ន្ធទាំងអស់។

វគ្គបណ្តុះបណ្តាលបញ្រ្ចាបគោលការណ៍នេះ ឆ្លើយតបទៅនឹងការយល់ព្រមរបស់ក្រុមហ៊ុនក្នុងការគោរពតាមគោលការណ៍ការងារដែលបានកំណត់ក្នុងក្រមប្រតិបត្តិរបស់ amfori BSCI ដែលមានន័យជារួមគឺ ការផ្តួចផ្តើមគំនិតនៃការធ្វើពាណិជ្ជកម្ម តាមបទដ្ឋានសង្គម។ (ចុចទីនេះ ដើម្បីអានអត្ថបទ)

១៣ វិច្ឆិកា ២០២០៖ អេមរុរ៉ាយស៍ចូលរួមបរិច្ចាគ១០០លានរៀល ដើម្បីទិញពូជស្រូវជួយដល់កសិកររងការប៉ះពាល់ពីគ្រោះទឹកជំនន់

នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តកំពង់ធំ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងកម្មវិធីចែកគ្រាប់ពូជស្រូវ និងស្បៀង ជូនដល់ប្រជាកសិករ៦៦៥០គ្រួសារ ដើម្បីស្រោចស្រង់និងស្តារឡើងវិញពីគ្រោះទឹកជំនន់ នាពេលកន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងអគ្គជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបាននូវគ្រាប់ពូជស្រូវ១០០គីឡូក្រាម ស្បៀង សម្ភារៈមួយចំនួនធំ និងថវិកា។ (ចុចទីនេះ ដើម្បីអានអត្ថបទ)

១៣ វិច្ឆិកា ២០២០៖ ទស្សនកិច្ចរបស់ឯកអគ្គរាជទូតអូស្រ្តាលី នៅរោងម៉ាស៊ីនអេមរុរ៉ាយស៍ ខេត្តកំពង់ធំ

អេមរុរ៉ាយស៍ មានកិត្តិយស និងរីករាយជាខ្លាំង ដែលទទួលបាននូវការអញ្ជើញទស្សនកិច្ចរបស់ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯឃ្លាំងស្តុកស្រូវ ឡសម្ងួតស្រូវ និងរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ខេត្តកំពង់ធំ។

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ បានទទួលស្វាគមន៍ឯកឧត្តមឯកអគ្គរាជទូត រួមជាមួយនឹង លោក Gary Ellem ប្រធានក្រុមការងារ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (កាវ៉ាក់) និងសហការី និងបានជំរាបជូនអំពីដំណើរការនៃខ្សែសង្វាក់ផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវរបស់អេមរុរ៉ាយស៍ តាមប្រព័ន្ធទំនើបកម្ម និងស្របតាមស្តង់ដារអន្តរជាតិ។ (ចុចទីនេះ ដើម្បីអានអត្ថបទ)

១៣ វិច្ឆិកា ២០២០៖ ការចុះពិនិត្យការប្រមូលផលស្រូវសរីរាង្គ របស់សហគមន៍កសិកម្មនៅខេត្តព្រះវិហារ

កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចុះទៅវាលស្រែសរីរាង្គរបស់សហគមន៍កសិកម្ម សាមគ្គីរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ជាមួយនឹងសហការីនៃអគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចូលរួមច្រូតកាត់ស្រូវសរីរាង្គប្រភេទផ្ការំដួល ដែលទុំពេញស្រែរបស់បងប្អូនប្រជាកសិករនៃសហគមន៍នេះ។ (ចុចទីនេះ ដើម្បីអានអត្ថបទ)

ខែធ្នូ ២០២០៖ រោងម៉ាស៊ីនកិនស្រូវដំបូងគេបង្អស់នៅកម្ពុជាសាកល្បងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ

ក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice) នឹងចាប់ផ្តើមសាកល្បងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា) នៅក្នុងឃ្លាំងស្ដុកស្រូវរបស់ខ្លួន ដែលនេះគឺជាលើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាហើយ ដែលរោងម៉ាស៊ីនកិនស្រូវមានបំពាក់នូវប្រព័ន្ធថាមពលសូឡាដំបូងគេបង្អស់នៅកម្ពុជា។

ការសាកល្បងប្រើប្រាស់ថាមពលនេះ នឹងដំណើរការក្នុងពេលឆាប់ៗខាងមុខ នៅឯរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយ៍ ដែលមានទីតាំងស្ថិតនៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។  ប្រព័ន្ធសូឡានេះបានតម្លើងនៅលើដំបូលឃ្លាំងស្តុកស្រូវ នៅលើផ្ទៃដីប្រមាណជាង១០ហិកតា ជាមួយនឹងសមត្ថភាពផ្ទុកកម្លាំងថាមពល ចំនួន ២៦២  គីឡូវ៉ាត់ (KWP) ។ (ចុចទីនេះ ដើម្បីអានអត្ថបទ)

kmKH
en_USEN kmKH