• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

ទូតអាមេរិកគាំទ្រកិច្ចសហការជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ដើម្បីពង្រីកទីផ្សារទៅកាន់សហរដ្ឋអាមេរិក

(Thmey Thmey: January 24, 2021)

បាត់ដំបង៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនអេមរុរាយស៍ (Amru Rice) ដែលជាក្រុមហ៊ុនដ៏ធំមួយផលិតអង្ករនាំចេញទៅទីផ្សារអន្ដរជាតិ។ លោក W. Patrick Murply បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអេមរុរ៉ាយស៍ ទាំងលើគុណភាព គំរូស្ដង់ដា  ដែលការនេះជំរុញឱ្យស្ថានទូតអាមេរិកមានការបេ្ដជ្ញាចិត្តក្នុងការបន្តកិច្ចសហការលើការជំរុញទីផ្សារនាំចេញបន្ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តបាត់ដំបងនាថ្ងៃទី១៩ ខែមករា ដើម្បីចុះពិនិត្យគម្រោងនានារបស់អង្គការដៃគូដែលទទួលបានជំនួយហិរញ្ញវត្ថុពីស្ថានទូតសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murply បានទៅស្វែងយល់អំពីសង្វាក់ផលិតកម្មនៅក្នុងរោងចក្រផលិតអង្កររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ផងដែរ។ លោកទូត បានចាត់ទុករោងចក្រនេះថាជារោងចក្រដ៏ធំជាងគេនៅកម្ពុជា ក្នុងការផលិតអង្ករតាមស្ដង់ដា និងគុណភាពនាំចេញទៅអន្ដរជាតិ។ បន្ថែមពីនេះ លោក W. Patrick Murply ប្រាប់ថា ស្ថានទូតសហរដ្ឋអាមេរិក រីករាយ និងពេញចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយ។ 

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ឱ្យដឹងថា ក្រុមហ៊ុនលោកបានទទួលឥណទានពីធនាគារមួយរបស់សហរដ្ឋអាមេរិក ហើយបានដំឡើងប្រព័ន្ធ Silo ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ប្រទេសនេះ ដើម្បីផលិតអង្ករតាមស្ដង់ដាអន្ដរជាតិ។ លោកពន្យល់ថា តាមរយៈប្រព័ន្ធនេះគឺធានាបាននូវស្ដង់ដាគុណភាពដើម្បីផ្គត់ផ្គង់ទីផ្សារចំណីអាហារ បង្កើនផលិតភាពក្នុងការផលិតនិងស្ដុកទុក ហើយតម្លៃនៃការផលិតមានកម្រិតទាប។ បច្ចេកវិទ្យានេះ ក៏ជាបច្ច័យមួយក្នុងការធ្វើឱ្យមានទំនុកចិត្តដល់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក លើការទិញអង្ករពីក្រុមហ៊ុនអេមរុរ៉ាយស៍។ «សហរដ្ឋអាមេរិកជាទីផ្សារមួយសំខាន់ ដូច្នេះយើងបំពាក់បច្ចេកវិទ្យាសហរដ្ឋអាមេរិក គឺធានាបានដល់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក អ្នកហូបមានទំនុកចិត្តលើបច្ចេកវិទ្យាសហរដ្ឋអាមេរិកទាំងមូល ដូច្នេះយើងអាចនិយាយបានថា មិនចាំបាច់ផលិតនៅសហរដ្ឋអាមេរិកទេ ផលិតនៅកម្ពុជាយើងក៏ស្ដង់ដាដូចសហរដ្ឋអាមេរិកដែរ ដូច្នេះយើងនឹងពង្រីកទីផ្សាររបស់យើងកាន់តែទូលំទូលាយនាពេលខាងមុខ»។ លោក សុង សារ៉ន បន្ថែម។

en_USEN
kmKH en_USEN