• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

កូវីដ១៩៖ បទដ្ឋានការងារ ក្នុងបរិបទ សភាពធម្មតាបែបគន្លងថ្មី (New Normal) របស់ក្រុមហ៊ុន អេមរុរ៉ាយស៍

ជំងឺកូវីដ១៩ នៅតែជាក្តីកង្វល់របស់មនុស្សគ្រប់គ្នា នៅលើសកលលោក ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ ជាពិសេស នាពេលថ្មីៗ ដែលមាននូវការផ្ទុះឡើង នូវការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ដែលធ្វើឱ្យដំណើរការនៃអាជីវកម្ម ក្រុមហ៊ុន នានា មានការកកស្ទះ។

ជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងប្រឆាំងនូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ អេមរុរ៉ាយស៍ បាននិងកំពុងនូវដាក់ចេញនូវ វិធានការការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅដល់បុគ្គលិករបស់ក្រុមហ៊ុន គ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងនោះ ក៏រួមបញ្ចូលនូវការអនុវត្តនូវវិធានអនាម័យជាពិសេស នៅតាមរោងចក្រកិនកែច្នៃអង្ករ ឡសម្ងួត និងឃ្លាំងស្តុកស្រូវ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍ នៅគ្រប់កន្លែងទាំងអស់។

ក្រៅពីការដាក់ចេញនូវវិធានការការពារ ដែលមានដូចជា ការវាស់កម្តៅ ការពាក់ម៉ាស ការលាងសម្អាតដៃ និងរក្សាគម្លាតសង្គម នៅក្នុងបរិវេណកន្លែងការងារ  ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានណែនាំជូនដល់បុគ្គលិកទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការតាមដានសុខភាពរបស់ខ្លួន​ ជាពិសេសគឺក្នុងករណីដែលបុគ្គលិកមានអាការៈមិនស្រួលខ្លួន ឬមានកំដៅចាប់ពី 37.5 អង្សារ ត្រូវជូនដំណើរដល់ផ្នែកពាក់ព័ន្ធនិងសម្រាកតាមដានសុខភាព ដោយដាក់ខ្លួននៅដោយឡែក ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ និងពាក់ម៉ាស់ការពារដដែល។

ពិតណាស់ អេមរុរ៉ាយស៍ជឿជាក់ថា បើទោះបីជា នៅពេលដែលរលកព្រឹត្តិការណ៍ឆ្លងនៅក្នុងសហគមន៍បានថមថយ ឬបញ្ចប់ទៅនៅពេលខាងមុខក៏ដោយ ក៏ការអនុវត្តនូវបទដ្ឋានការងារ តាមសភាពធម្មតាបែបគន្លងថ្មី (New Normal) នៅតែបន្តដដែល។  ជាក់ស្តែង បន្ថែមពីលើ បេសកកម្មចម្បងរបស់អេមរុរ៉ាយស៍ដែលប្តេជ្ញាក្នុងការនាំចេញនូវអង្ករដែលមានគុណភាព ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ អេមរុរ៉ាយស៍ ក៏មានការគិតគូរខ្ពស់ដល់ គោលការណ៍សុវត្ថិភាពចំណីអាហារ សុវត្ថិភាពការងារ បរិស្ថាន និងការគាំពារសង្គម។ ជាញឹកញាប់ អេមរុរ៉ាយស៍ តែងតែរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាលនានាទៅដល់បុគ្គលិក តួយ៉ាង កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនអេមរុរាយស៍បានបើកវគ្គបណ្តុះបណ្តាល និងបញ្រ្ជាបគោលការណ៍សុវត្ថិភាពចំណីអាហារ សុវត្ថិភាពការងារ បរិស្ថាន និងការគាំពារសង្គមដល់រោងម៉ាស៊ីនដែលជាដៃគូ និងបុគ្គលិកដែលពាក់ព័ន្ធទាំងអស់។

វគ្គបណ្តុះបណ្តាលបញ្រ្ចាបគោលការណ៍នេះ ឆ្លើយតបទៅនឹងការយល់ព្រមរបស់ក្រុមហ៊ុន ក្នុងការគោរពតាមគោលការណ៍ការងារដែលបានកំណត់ក្នុងក្រមប្រតិបត្តិរបស់ amfori BSCI ដែលមានន័យជារួមគឺ ការផ្តួចផ្តើមគំនិតនៃការធ្វើពាណិជ្ជកម្ម តាមបទដ្ឋានសង្គម។

យើងចូលរួមទាំងអស់គ្នា ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះគុណភាពអង្ករកម្ពុជានៅឆាកអន្តរជាតិ សុវត្ថិភាពការងារ និងចៀសផុតពីជំងឺកូវីដ១៩។

en_USEnglish
kmKhmer en_USEnglish